• ព័ត៌មានថ្មី

    Thursday, November 19, 2015

    ការ​ប៉ះ​ទង្គិច​​នៅបារាំងម្សិលមិញ​​​​បាន​បញ្ចប់​ ​​​ប៉ូលិស​ពុំ​ទាន់បញ្ជាក់​​​អត្តសញ្ញាណ​ភេរវករ​​

    ហេតុ ​ការណ៍​ប៉ះ​ទង្គិច​គ្នា​​រវាង​​ប៉ូលិស​ និង​ភេរវករ​កាល​​ពី​ម្សិល​មិញ​​​បាន​បញ្ចប់​​ទៅ​ហើយ ក្នុង​នោះ​​​ភេរវករ​ពីរ​នាក់​បាន​ស្លាប់ ហើយ​​មនុស្ស​​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ដោយ​ឡែក​​​ភេរវករ ​​Abdelhamid Abaaoud មេ​ក្លោង​​នៅ​ពី​ក្រោយ​ការ​បាញ់​រះ​​ក្នុង​ទីក្រុង​ប៉ារីស​ និង​ជា​មុខ​សញ្ញា​តាម​​ប្រមាញ់​ពី​ប៉ូលិស មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ថា​​បាន​ស្លាប់​ក្នុង​ចំណោម​ភេរវជន​ពីរ​ នាក់​ខាង​លើ ឬ​យ៉ាង​ណា​នោះ​ទេ។


     
    លោករដ្ឋអាជ្ញា​ Francois Molins ​​មិន​ទាន់​​អាច​បញ្ជាក់​ថា​​ភេរវករ​ ​​Abdelhamid Abaaoud ​​បាន​ស្លាប់​ក្នុង​ចំណោម​ភេរវករ​ពីរ​នាក់​ដែល​ម្នាក់​ជា​ស្រ្តី​ពាក់​អាវ​ បំផ្ទុះ​គ្រាប់​បែក​នោះ​ទេ ​ព្រោះ​មិន​ទាន់​បាន​​​កំណត់​អត្តសញ្ញាណ​ច្បាស់។ ជា​មួយ​គ្នា​នេះ លោក Molins បាន​​​បង្ហាញ​​​ថា​ ភេរវជន​ Abdelhamid Abaaoud និង Salah Abdeslam ​ដែល​ស្ថិត​ក្រោម​​ការ​តាម​ចាប់​ពី​ប៉ូលិស គឺ​មិន​​នៅ​ក្នុង​ចំណោម​​​មនុស្ស​ដែល​ប៉ូលិស​បាន​ចាប់​ខ្លួន​នោះ​ទេ។​​​​

    ​​​​​​​​​​​មន្ត្រី​ប៉ូលិស ​និង​កង​កម្លាំង​ពិសេស​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​វាយ​​ឆ្មក់​​កាល​ពី​ វេលា​ម៉ោង ៤:២៥​នាទី​យប់​ទៀប​ភ្លឺ​ម្សិលមិញ (ម៉ោង​ក្នុង​ស្រុក) ក្នុង​ផ្ទះ​ល្វែង​​​នៅ​​សង្កាត់​ Saint Denis ដោយ​ជឿ​ថា​ ភេរវជន Abdelhamid Abaaoud សម្ងំ​លាក់​ខ្លួន​នៅ​ទី​នោះ។ ចំណែក​​ភេរវករ​ស្រី​ ដែល​បាន​​បំផ្ទុះ​អាវ​​គ្រាប់​បែក​អត្តឃាត​ខ្លួន​ឯង​ស្លាប់​​ តាម​​សេចក្ដី​រាយ​ការណ៍​គឺ​ជា​បង​ប្អូន​ជី​ដូន​មួយ​ស្រី របស់ភេរវជន Abdelhamid Abaaoud ឈ្មោះ​ Hasna Aitboulahcen អាយុ​២៦​​​ឆ្នាំ។

    2

      ក្នុង​ប្រតិបត្តិការ​តាម​ប្រមាញ់​​ភេរវជន​​​ខាង​លើ មន្ត្រី​ប៉ូលិស​​៥​នាក់​​បាន​រង​របួស​ស្រាល ​និង​សុនខ​របស់​ប៉ូលិស​​មួយ​ក្បាល​​បាន​ងាប់។

    យោង​តាម​ប្រភព​ពី​​មន្ត្រី​​សន្តិសុខ​​​​បាន​អះ​អាង​ថា​ ក្រុម​ភេរវជន​ទាំង​នោះ​គឺ​ជា​ ក្រុម​​ទី​៤​នៃ​បណ្ដាញ ISIS ត្រៀម​រៀប​ចំ​ដើម្បី​វាយ​ប្រហារ​​ទី​ក្រុង​ប៉ារីស​ នៅ​ព្រលាន​យន្តហោះ ​និង​​ហាង​លក់​​ទំនិញ​នា​ពេល​ខាង​មុខ។ មក​ទល់​ពេល​នេះ​​កង​កម្លាំង​ទាហាន​​ជា​ច្រើន​នាក់​​បាន​ពង្រាយ​គ្នា​យាម​ ល្បាត​តឹង​រឹង​នៅ​ទី​កន្លែង​ជា​ច្រើន៕

    ISOMETRIC

     
    3
    4

    កម្លាំង​ទាហាន​យាម​ល្បាត​នៅ​ស្ថានីយ​មេត្រូ​នៃ​ព្រលាន​យន្ត​ហោះ Charles de Gaulle និង​ហាង​លក់​ទំនិញ​ Quatre Temps ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ Le Défense



    6
     
     ភេរវជន​ Abdelhamid Abaaoud (ឆ្វេង)  និង Salah Abdeslam ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ការ​ប៉ះ​ទង្គិច​​នៅបារាំងម្សិលមិញ​​​​បាន​បញ្ចប់​ ​​​ប៉ូលិស​ពុំ​ទាន់បញ្ជាក់​​​អត្តសញ្ញាណ​ភេរវករ​​ Rating: 5 Reviewed By: Unknown
    Scroll to Top