• ព័ត៌មានថ្មី

    Wednesday, November 4, 2015

    ក្រុមហ៊ុន​ហ្គេម “Clash Of Clans” ក្លាយ​ជា​ក្រុមហ៊ុន​រក​លុយ​បាន​ច្រើន​ជាង​គេ​នៅ​ហ្វាំងឡង់

    ក្រុមហ៊ុន Supercell ដែល​ជា​ក្រុមហ៊ុន​ផលិត​ Game ​ទូរសព្ទ​ដៃ បាន​ក្លាយ​ជា​ក្រុមហ៊ុន​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ប្រទេស​ហ្វាំងឡង់ ដោយ​ចំណូល​មុន​កាត់​​ពន្ធ​របស់​ក្រុមហ៊ុន​​នេះ​កាល​ពី​ឆ្នាំ​មុន​គឺ​ ៨៧១លាន​អឺរ៉ូ ស្មើ​នឹង ៩៥៤លាន​ដុល្លារ​អាមេរិក ដែល​ច្រើន​ជាង​ក្រុមហ៊ុន​ទូរសព្ទ Nokia ដល់​ទៅ​១០​ដង។


    សារព័ត៌មាន​​​ហ្វាំងឡង់ STT បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ក្រុមហ៊ុន Supercell ដែល​ជា​អ្នក​ផលិត​ Game យុទ្ធសាស្ត្រ “Clash of Clans” មាន​ចំណូល​មុន​កាត់​ពន្ធ ច្រើន​ជាង​ក្រុមហ៊ុន​ណាៗ​ទាំង​អស់​នៅ​ប្រទេស​ហ្វាំងឡង់។

    ក្រុមហ៊ុន Nokia ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​ក្នុង​ប្រទេស​នោះ បាន​ធ្លាក់​ចំណូល​ ដោយ​អាច​រក​បាន​តែ ៩២លាន​អឺរ៉ូ (១០០លាន​ដុល្លារ) ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មុន។

    STT ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បុគ្គលិក​ក្រុមហ៊ុន​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ គឺ​អ្នក​ដឹកនាំ​​ផ្នែក Game របស់​ក្រុមហ៊ុន Supercell លោក Lasse Louhento ដែល​អាច​រក​ចំណូល​បាន ៦លាន​អឺរ៉ូ (៦,៥លាន​ដុល្លារ) ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rating: 5 Reviewed By: Unknown
    Scroll to Top