• ព័ត៌មានថ្មី

    Saturday, November 28, 2015

    Nike ​ត្រៀម​យក​ Neymar ជា​តារា​លេខ​១ ជំនួស​ Ronaldo

    ​ Nike ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​របស់​អាមេរិក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​​ ធំ​មួយ ក្នុង​ការ​ជ្រើស​រើស​កំពូល​កីឡាករ​លើ​លោក​២​នាក់ ​ដោយ​យក​តែ​ម្នាក់​ជា​តារា​សំខាន់​លេខ​១ ​​ក្នុង​នោះ​ពួកគេ​គ្រោង​នឹង​យក​ Neymar ​ជា​តួអង្គ​សំខាន់​បំផុត​​ជំនួស​តំណែង​ចាស់​ Cristiano Ronaldo ​វិញ។


    ​បើ​តាម​ El Economista បាន​ឲ្យ​ដឹង​ថា ​Nike នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ ដែល​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ Neymar និង​ជា​ដំណឹង​អាក្រក់​សម្រាប់​ Ronaldo។​

    Super Star របស់​ Real Madrid (CR7) គឺជា​កីឡាករ​ម្នាក់​ដែល​ Nike ឧបត្ថម្ភ​សហការ​គ្នា​ ដោយ​មាន​តម្លៃ​កុងត្រា​ថ្លៃ​ដាច់​គេ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ Nike នឹង​ជ្រើស​រើស​យក​ Neymar ជា​តារា​លេខ​១ ដើម្បី​តំណាង​ឲ្យ​ក្រុមហ៊ុន​នេះ​វិញ និង​ឲ្យ​ថ្លៃ​កុងត្រា​ថ្លៃ​ដាច់​គេ​​​លើ​ Ronaldo ទៀត។

    El Economista បាន​បញ្ជាក់​ទៀត​ថា Nike ​បាន​ពិចារណា​គម្រោង​នេះ តាំង​ពី​​មុន​ 2014 World Cup មក​ម្ល៉េះ ប៉ុន្តែ​ក្រុមហ៊ុន​រង់ចាំ​​មើល​តារា​ឆ្នើម​របស់​ប្រេស៊ីល​ បង្ហាញ​ខ្លួន​លេចធ្លោ​នៅ​អឺរ៉ុប​សិន ហើយ​ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ Neymar បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​មែន​ទែន​នៅ​ក្រុម​ Barcelona ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​​កាន់​តែ​ពេញ​ចិត្ត​ខ្លាំង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Nike ​ត្រៀម​យក​ Neymar ជា​តារា​លេខ​១ ជំនួស​ Ronaldo Rating: 5 Reviewed By: Unknown
    Scroll to Top