• ព័ត៌មានថ្មី

    Saturday, November 21, 2015

    អូបាម៉ា​ឆ្លើយ​តប​និស្សិត​កម្ពុជា ធ្វើ​ឲ្យ​អ្នក​ចូល​រួម​គ្រប់​គ្នា​ទប់​សំណើច​មិន​បាន

    និស្សិត ​កម្ពុជា​ម្នាក់​ដែល​ចូល​រួម​កម្ម​វិធី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន YSEALI នៅ​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញ​ភាព​ក្លាហាន​ចោទ​ជា​សំនួរ​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុន្តែ​លោក អូបាម៉ា បែរ​ជា​ឆ្លើយ​តប​បែប​កំប្លែង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​សើច​គ្រប់​គ្នា។



    តាម​សារព័ត៌មាន Channel News Asia របស់​ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា និស្សិត​កម្ពុជា​បាន​សួរ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដើម្បី​សុំ​ជា​ដំបូន្មាន​ដោយ​ពាក្យ​ថា៖ «since you yourself are aging to a very senior life…» ដែល​មាន​ន័យ​ថា «ដោយ​សារ​អ្នក​មាន​វ័យ​កាន់​តែ​ជ្រេ​បន្តិច​ហើយ…»។

    ពេល​និស្សិត​កម្ពុជា​បញ្ចប់​សំនួរ ​លោក អូបាម៉ា បាន​​និយាយ​តប​វិញ​ថា៖ «រឿង​មួយ​ដែល​ខ្ញុំ​ចង់​បាន​ពី​ក្មេង​ៗ​គឺ​ឈប់​ហៅ​ខ្ញុំ​ថា​ចាស់… ឈប់​ទៅ​ណា, អ្នក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ខ្ញុំ»។ លោក​បាន​បន្ត​ទៀត​ថា៖ «ពេល​ខ្ញុំ​កាន់​តំណែង​ដំបូង ខ្ញុំ​គ្មាន​សក់​ស្កូវ​ទេ តែ​ឥឡូវ​មាន​ច្រើន​ណាស់… ខ្ញុំ​មិន​លាប​សក់​ទេ តែ​អ្នក​ដឹក​នាំ​ផ្សេង​​ទៀត​គេ​លាប។ ខ្ញុំ​មិន​និយាយ​ថា​នរណា​ទេ ប៉ុន្តែ​ជាង​លាប​សក់ ជាង​កាត់​សក់​របស់​គេ​ប្រាកដ​ជា​ដឹង»។

    សក់​របស់​លោក អូបាម៉ា គ្មាន​ស្កូវ​ទេ​នៅ​ពេល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ដំបូង​កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​ក្រោយ​មក​ក៏​ចាប់​ផ្ដើម​កើត​មាន​បន្ត​បន្ទាប់។ ពណ៌​សក់​ពិត​របស់​មេដឹកនាំ ពេល​ខ្លះ​ក៏​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ផង​ដែរ។ អតីត​ប្រធានាធិបតី​មួយ​រូប​របស់​សហរដ្ឋអាមេរិក Ronald Reagan បាន​កប់​ទៅ​ជាមួយ​អាថ៌កំបាំង​ថា​សក់​របស់​លោក​លាប​ពណ៌​ឬ​យ៉ាង​ណា ព្រោះ​លោក​តែង​លាក់​បាំង​ការ​ពិត​ជា​និច្ច៕


    obama-laughs-as-a

    u-s-president-barack
    • Blogger Comments
    • Facebook Comments
    Item Reviewed: អូបាម៉ា​ឆ្លើយ​តប​និស្សិត​កម្ពុជា ធ្វើ​ឲ្យ​អ្នក​ចូល​រួម​គ្រប់​គ្នា​ទប់​សំណើច​មិន​បាន Rating: 5 Reviewed By: Unknown
    Scroll to Top