• ព័ត៌មានថ្មី

    Monday, November 2, 2015

    Mourinho នៅ​មាន​២​ប្រកួត​ទៀត​ដើម្បី​សម្រេច​អនាគត​របស់​ខ្លួន​នៅ Chelsea

    លោក Jose Mourinho នៅ​មាន​២​ប្រកួត​ទៀត​នៅ​ក្នុង​ដៃ ដើម្បី​សង្គ្រោះ​ការងារ​របស់​ខ្លួន​នៅ Stamford Bridge ថា​តើ​អាច​បន្ត​នៅ​ទៀត​ឬ​យ៉ាង​ណា ខណៈ​ដែល​អតីតអ្នកចាត់ការ​ Chelsea លោក Carlo Ancelotti ក៏​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ត្រលប់​មក​ក្របខណ្ឌ Premier League វិញ។

    Jose និងក្រុមជំនួយការរបស់លោក

    យោង​តាម​ប្រភព​ពី​ក្លិប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍ ដែល​ចេញ​ផ្សាយ​ដោយ ESPN បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​បរាជ័យ​ទល់​នឹង Dynamo Kiev នៅ Champions League និង Stoke City នៅ​ចុង​សប្ដាហ៍​នេះ​ នោះ​ការ​ចាក​ចេញ​របស់​​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​ នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់​ហើយ។

    ស្ថានភាព​របស់ Chelsea កំពុង​តែ​ដុនដាប​ខ្លាំង​បន្ទាប់​ពី​ក្រុម​ការពារ​ដំណែង​ជើង​ឯក​មួយ​នេះ​ឈរ​ នៅលេខ​១៥ ក្រោយ​ឈ្នះ​តែ​៣​ដង​គត់​ក្នុង​ចំណោម ១១ ប្រកួត​នៅ​រដូវ​កាល​ថ្មី។

    ក្រោយ​ពី​បរាជ័យ​ទល់ នឹង Liverpool ១-៣ ម្ចាស់​ក្លិប​លោក Roman Abramovich​ នៅ​ទុក​ឱកាស​ឲ្យលោក Mourinho ដើម្បី​ស្តា​មុខ​មាត់​នៅ​ឡើយ តែ​ក្នុង​នោះ​ក៏​មាន​លេច​លឺ​ព័ត៌មានពី​ការ​ត្រឡប់​មក​វិញ​របស់ លោក Carlo Ancelotti ផង​ដែរ​ក្នុង​ករណី​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ចាត់​ការ​ទូទៅ​កើត​ឡើង។

    ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ Mourinho នឹង​អាច​បន្ត​នៅ Stamford Bridge ទៀត​ឬ​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho នៅ​មាន​២​ប្រកួត​ទៀត​ដើម្បី​សម្រេច​អនាគត​របស់​ខ្លួន​នៅ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top