• ព័ត៌មានថ្មី

    Saturday, November 7, 2015

    បឹងកេត​អាច​វាយ​បក​យក​ឈ្នះ​ណាហ្គា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ​ល្ងាច​នេះ?

    ក្រុម ​បឹង​កេត​អង្គរ​នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ប្រកួត​ជា​មួយ​ក្រុម​ណាហ្គាវើល​ក្នុង​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ ព្រ័ត្រ​ជើង​ទី២ វេលា​ម៉ោង ៦:០០​ល្ងាច​នេះ។ ចាំ​មើល​ក្រុម​លេខ​មួយ​ក្នុង​តារាង អាច​វាយ​បក​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ជួប​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន ​បាន​ឬ​យ៉ាង​ណា?


    ជំនួប​ជើង​ទី១

    ក្រុម​បឹងកេតអង្គរ បាន​ចាញ់​ក្រុម​ណាហ្គាវើល ៣-១ ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា​កន្លង​ទៅ​ លើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ(ស្តាត​ចាស់)។ ក្រុម​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​តារាង ត្រូវ​ការ​យ៉ាង​តិច ២​គ្រាប់​ល្ងាច​នេះ ទើប​អាច​មាន​សង្ឃឹម​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​ក្រុម​ភ្នំពេញក្រោន។ ប្រសិន​បើ​គ្រាប់​បាល់​ស្មើ​គ្នា នឹង​មាន​ការ​បន្ថែម​ម៉ោង ១៥​នាទី ២ដង ហើយ​បើ​នៅ​តែ​បន្ត​ស្មើ​ទៀត នឹង​ត្រូវ​ទាត់​បាល់ ១១​ម៉ែត្រ​ដើម្បី​កាត់​សេចក្ដី។

    Bengket322ក្រុម​បឹងកេតអង្គរ

    ក្រុម​បឹងកេតអង្គរ ទើប​ទទួល​បាន​ជ័យ​ជម្នះ​លើ​ក្រុម​ជើង​ឯក​ឡាវ Lao Toyota FC កាល​ពី​ថ្ងៃ​ទី១ កន្លង​ទៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015។ ដំបូង​ឡើយ លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថាន​ភាព​កីឡាករ ព្រោះ​កាល​វិភាគ​ប្រកួត​ដ៏​មមាញឹក ប៉ុន្តែ​ក្រោយ​មក​សហព័ន្ធ​បាន​យល់​ព្រម​លើក​ពេល ដែល​ធ្វើ​ឲ្យ​កីឡាករ​ទាំង​អស់​បាន​សម្រាក​គ្រប់​គ្រាន់ និង​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ។

    Naga-Vs-Svayreang53
    ក្រុម​ណាហ្គាវើល

    ចំណែក​លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​បញ្ជាក់​រួច​មក​ហើយ​ថា កីឡាករ​របស់​លោក​ទាំង​អស់​ពុំ​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ហ្វឹកហាត់​ត្រៀម​បាន​យ៉ាង​ល្អ ដោយ​មិន​ខ្លាច​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​ជើង​ទី២ ​ឡើយ។ លោក​បាន​បញ្ជាក់​ក្រោយ​ជ័យ​ជម្នះ​លើ​ក្រុម​បឹងកេតអង្គរ​កាល​ពី​ជើង​ទី១ ថា មាន​សង្ឃឹម ៥០​ភាគរយ អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​នៅ​ជើង​ទី​ពីរ លោក មាស ចាន់ណា ​មិន​មាន​ការ​​ផ្លាស់​ប្ដូរ​ជម្រើស​ច្រើន​ឡើយ ប៉ុន្តែ​ផ្ដោត​សំខាន់​លើ​ការ​​ជំរុញ​កីឡាករ​ឲ្យ​មាន​ទឹក​ចិត្ត​កាន់​តែ​ ខ្លាំង​ឡើង។
    • Blogger Comments
    • Facebook Comments
    Item Reviewed: បឹងកេត​អាច​វាយ​បក​យក​ឈ្នះ​ណាហ្គា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ​ល្ងាច​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top