• ព័ត៌មានថ្មី

    Monday, November 30, 2015

    អត់​ជាប់​ជម្រើស​​ដំបូង Costa ​​ខឹង​ខ្លាំង​​គប់​អាវ​ក្រៅ​ដាក់​ Mourinho ​

    ខ្សែ ​ប្រយុទ្ធ Diego Costa ​បាន​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​នោះ​ទេ​ក្នុង​ការ​ប្រកួត​កាល​ពី​ល្ងាច ​មិញ​នេះ ដោយ​បដិសេធ​មិន​ព្រម​កម្ដៅ​សាច់ដុំ​ជាមួយ​មិត្ត​រួម​ក្រុម​មុន​ការ​ប្រកួត កប់​អាវ​ក្រៅ​ដាក់​អ្នក​ចាត់ការ​ Jose Mourinho ​ហើយ​ថែម​ទាំង​ទៅ​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង​នៅ​លើ​ឡាន​ក្រុង​ទៀត​ផង បន្ទាប់​ពី​ដឹង​ថា​ខ្លួន​មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង។

    2EE754B300000578-3338294-image-a-26_1448806909417

    អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Atletico Madrid ​ត្រូវ​បាន​លោក Jose Mourinho ​មិន​ដាក់​ឱ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ​ក្នុង​ការ​ប្រកួត​​ដែល​ Chelsea ស្មើ​ជាមួយ Spurs ០-០ ​បន្ទាប់​ពី​កីឡាករ​រូបនេះ​ធ្លាក់​ទម្រង់​លេង​​ខ្លាំង​ចាប់​តាំង​ពី​បើក​ រដូវ​កាល​មក ពោល​គឺ​១០​ប្រកួត​​រូបគេ​រក​បាន​តែ​១​គ្រាប់​គត់​ក្នុង​នាម​ជា​ខ្សែ​ ប្រយុទ្ធ​ស្នូល​របស់​ក្រុម។

    កាយវិការ​ខឹង​សម្បា​របស់​ Costa ​ត្រូវ​បាន​គេ​ឃើញ​គ្រប់​គ្នា​នៅ​ពេល​ដែល​រូបគេ​មិន​ព្រម​ទៅ​កម្ដៅ​សាច់ដុំ​ ជាមួយ​កីឡាករ​ដទៃ​ទៀត​នោះ​ទេ ដោយ​រូបគេ​ទៅ​រត់​ហាត់​តែ​ម្នាក់​ឯង​ដាច់​ពី​គេ។ លើស​ពី​នេះ​ទៅ​ទៀត អំឡុង​ពេល​ប្រកួត​នៅ​តង់​ទី​២ ពេល Mourinho ​ហៅ​គេ​ឱ្យ​ដូរ​ចូល​ រូបគេ​ហាក់​ធ្វើ​ព្រងើយ​មិន​ចង់​ប្រកួត​នោះ​ទេ ទើប​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​ហៅ​កីឡាករ Ruben Loftus-Cheek ​ជំនួស​ការ​យឺតយ៉ាវ​របស់​គេ​វិញ ដែល​បណ្ដាល​ឱ្យ Costa ​ខឹង រហូត​ដល់​ដោះ​អាវ​ក្រៅ​គប់​ដាក់​មុខ Mourinho ​ហើយ​ថែម​ទាំង​ដើរ​ចេញ​ពី​ទីលាន​មុន​គេ ទៅ​ញ៉ាំ​អាហារ​នៅ​លើ​ឡាន​ក្រុង​តែ​ម្នាក់​ឯង​ទៅ​វិញ​។


    តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​បាន​បញ្ជាក់​ចំពោះ​កាយ​វិការ​ របស់ Costa ​ថា​រូបគេ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​ប្រសិន​បើ​កីឡាករ​រូប​នេះ​ចង់​ធ្វើ​បាប​លោក​នោះ គឺ​មិនមែន​ត្រឹម​តែ​គប់​អាវ​ក្រៅ​នេះ​ទេ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: អត់​ជាប់​ជម្រើស​​ដំបូង Costa ​​ខឹង​ខ្លាំង​​គប់​អាវ​ក្រៅ​ដាក់​ Mourinho ​ Rating: 5 Reviewed By: Unknown
    Scroll to Top