• ព័ត៌មានថ្មី

    Friday, November 20, 2015

    ចេញ​ហើយ​សង់ ០១៦ មាន​ការ​ផ្លាស់ប្តូរ​គ្រឿង​តុបតែង​ក្រៅ​មួយ​ចំនួន

    ម៉ូតូ​សង់ (ហុងដាឌ្រីម)​ ០១៦ ក្រុមហ៊ុន​ហុងដា​បាន​ដាក់​បង្ហាញ​​និង​សម្ពោធ​ជា​ផ្លូវការ​​កាល​អម្បិញ​មិញ​ នេះ​ដោយ​រូបរាង​មិន​មាន​ការ​ផ្លាស់ប្តូរ​​ច្រើន​ទេ ក្រៅ​ពី​ការ​រចនា​ថ្មី​គ្រឿង​តុបតែង​ខាងក្រៅ​មួយ​ចំនួន។

    អ្វី​មាន​ការ​ផ្លាស់ប្តូរ​ដូចជា​ចង្កៀង​មុខ និងក្រោយ​ប្រភេទ​​ថ្មី​​​ LED Alpha ដែល​​បញ្ចេញ​ពន្លឺ​ចែងចាំង​ដូច​គ្រាប់​ពេជ្រ ​, តែ​ម​រចនាបែប 3D ​ផុសលេច​ឡើង​ត្រដែត​, ឡូហ្គោ NCX រចនា​​​ថ្មី​​ និង​កុង​តាក់​បញ្ឆេះ​ក៏​​​ប្តូរ​ពណ៌ថ្មី​​យ៉ាង​ស្រស់ស្អាត។


    12243088_511140322390153_3712069784288879868_n

    11202584_511140342390151_2548462952426605111_n

    12278799_511140365723482_6563725793335594838_n

    ហុងដា​ឌ្រី​ម​ស៊េរី ០១៦ បាន​បំពាក់​ម៉ាស៊ីន Econo Power 4 តង់ ១២៥​ cc, ប្រព័ន្ធ Silent Chain ដែល​ជួយ​សន្សំសំចៃក្នុង​ការ​ថែ​ទាំ និង​ប្រព័ន្ធ​បញ្ឆេះ​​ដោយ​ប្រើ​ប្រព័ន្ធ​បន្ថយ​សម្ពាធ Precompressure Start System ​​​រួម​ទាំង​ទុយោ​ស្រូប​ខ្យល់​ធ្វើ​ពី​ដែក​អាលុយ​មីញ៉ូម​​រំភាយ​កម្តៅ​​ធ្វើ ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ស្រួល​ល្អ​។

    ក្នុង​ថ្ងៃ​សម្ពោធ​ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​សម្រាប់​តម្លៃ​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចេញ​ហើយ​សង់ ០១៦ មាន​ការ​ផ្លាស់ប្តូរ​គ្រឿង​តុបតែង​ក្រៅ​មួយ​ចំនួន Rating: 5 Reviewed By: Unknown
    Scroll to Top