• ព័ត៌មានថ្មី

    Monday, November 23, 2015

    Bale៖ ខ្ញុំ​អាច​នឹង​ល្អ​​ដូច​ Ronaldo & Messi

    Gareth Bale ​ខ្សែ​បម្រើ​របស់​ក្រុម​ Real Madrid ​ជឿ​ជាក់​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់ ​និង​អាច​​លេង​ដល់​កម្រិត​កំពូល​ល្អ​ដូច​មិត្ត​រួម​ក្រុម​ Cristiano Ronaldo និង​ Lionel Messi របស់​ក្រុម​ Barcelona។


    ​Bale ​បាន​រង​ការ​រិះគន់​យ៉ាង​ច្រើន​រដូវ​កាល​មុន​ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ពុំ​សូវ​បាន​ល្អ ខណៈ​ដែល​រដូវ​កាល​នេះ​វិញ ក៏​ពុំ​បាន​ល្អ​ដូច​គ្នា ដោយ​៨​ប្រកួត​ ស៊ុត​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ។

    ចំណែក​ឯ​ Messi និង​ Ronaldo ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កំពូល​កីឡាករ​ទាំង​២​​ខ្លាំង​បំផុត​លើ​លោក ខណៈ​ដែល​៧​ឆ្នាំ​ចុង​ក្រោយ ពួកគេ​ទាំង​២​នាក់ បាន​ឈ្នះ​​ Ballon d’Or ​រហូត ដោយ​ Messi ឈ្នះ​៤​ដង ហើយ​ Ronaldo ឈ្នះ​៣​ដង។

    យ៉ាងណាក្ដី កីឡាករ​វ័យ​២៦​ឆ្នាំ​ជម្រើស​ជាតិ​វែល​ Bale ជឿ​ថា ​ខ្លួន​នឹង​អាច​លេង​ដល់​កម្រិត​កំពូល​ដូច​ Messi និង​ Ronaldo បាន​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។

    “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹង​អាច​ធ្វើ​បាន​ដូច​នោះ ព្រោះ​ខ្ញុំ​ដឹង​ពី​សមត្ថភាព​របស់​ខ្ញុំ។ ខ្ញុំ​មិន​អាច​និយាយ​ថា ឈ្នះ​ Ballon d’Or ជា​គោល​​បំណង​របស់​ខ្ញុំ​ទេ។ ជោគជ័យ​មិន​មែន​គិត​​តែ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ទេ។ ពេល​​អ្នក​ឈ្នះ​ Champions League និង​ La Liga ហើយ​ពេល​អ្នក​ទទួល​បាន​ជោគជ័យ​ដូច​នោះ អ្វីៗ​នឹង​មក​ដល់​ពេល​ក្រោយ”។ Bale បាន​ប្រាប់​ដល់​ Daily Mirror។

    អតីត​កីឡាករ​ Spurs រូប​នេះ បន្ថែម​ថា៖ “ពេល​ខ្ញុំ​ឈ្នះ​ពាន​ PFA Player of the Year ​នៅ​ Spurs…ខ្ញុំ​មិន​ដែល​គិត​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ថា ខ្ញុំ​​នឹង​អាច​ឈ្នះ​ពាន​នេះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ លេង​ លេង​ លេង ធ្វើ​អ្វី​ឲ្យ​ល្អៗ​សម្រាប់​ក្រុម ព្យាយាម​រក​គ្រាប់​ និង​ Assists ហើយ​អ្វី​ដែល​កើត​ឡើង វា​នឹង​កើត​ឡើង​នៅ​ចប់​រដូវ​កាល។ ពាន​រង្វាន់​ទាំង​នេះ ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​ខ្លះៗ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​រក​គ្រាប់ និង​ជួយ​ក្រុម​ឈ្នះ​ពាន។ បើ​អាច​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន ពួក​វា​គ្រាន់​តែ​​ជា​ពាន​រង្វាន់​បន្ថែម​ធំ​១​ប៉ុណ្ណោះ”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bale៖ ខ្ញុំ​អាច​នឹង​ល្អ​​ដូច​ Ronaldo & Messi Rating: 5 Reviewed By: Unknown
    Scroll to Top