• ព័ត៌មានថ្មី

    Friday, November 27, 2015

    ម្ចាស់​ក្លិប​ Real Madrid ចង់​បាន Sanchez ពី Arsenal

    Alexis Sanchez ដែល​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​ឲ្យ​កាំភ្លើង​ធំ Arsenal បាន​ក្លាយ​ជា​គោលដៅទិញ​យក ​របស់លោក Florentino Perez ប្រធាន​ក្លិប Real Madrid។


    ខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរជាតិ​ឈីលី បាន​ជួយ Arsenal យក​ឈ្នះ Dinamo Zagreb នៅ Champions League យ៉ាង​ងាយ​ស្រួល តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់កាល​ពី​ថ្ងៃ​អង្គារ៍ ហើយ​ពេល​នេះ​ប្រភព​ព័ត៌មាន​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា Real Madrid កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ ២៦ឆ្នាំ។

    ទោះ​ជា​យ៉ាង​នេះ​ក្តី​ កាល​ពី​ពេល​កន្លង​ទៅ​មាន​លេច​ឮ​ព័ត៌មាន​ពី​គម្រោង​បន្ត​កុងត្រា​ថ្មី​របស់ Alexis Sanchez នៅ​ទឹកដី Emirates ដែល​វា​នឹង​ក្លាយ​ជា​ឧបសគ្គ​មួយ​សម្រាប់ក្លិប​យក្ស​នៅ La Liga។

    perez
    ប្រធាន​ក្លិប Real Madrid លោក Florentino Perez 

    ការ​ចង់​បានអតីត​កីឡាករ Barcelona កើត​ឡើង​បន្ទាប់​ពី​ភាព​មិន​ច្បាស់លាស់​ពី​អនាគត​របស់ Cristiano Ronaldo ជាមួយ Real Madrid ដែល​កន្លង​មក ​ប្រភព​មួយ​ចំនួន​បាន​ផ្សាយ​ថា​គេ​អាច​នឹង​ចាកចេញ​ទៅ Manchester United វិញ ឬក៏ Paris Saint Germain៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ម្ចាស់​ក្លិប​ Real Madrid ចង់​បាន Sanchez ពី Arsenal Rating: 5 Reviewed By: Unknown
    Scroll to Top