• ព័ត៌មានថ្មី

    Tuesday, November 17, 2015

    Mourinho ​ចង់​លក់​កីឡាករ​ Chelsea ​៤​នាក់​ចេញ​​​ខែ​មករា

     Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea ចង់​កែ​ប្រែ​រចនា​សម្ព័ន្ធ​របស់​ក្រុម​​តោ​ខៀវ​មួយ​ចំនួន​ធំ ដោយ​ចង់​លក់​កីឡាករ​ចំនួន​៤​នាក់​ចេញ​នៅ​ខែ​មករា​ខាង​មុខ​នេះ ​​និង​ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​បន្ថែម​ជួយ​ស្រោច​ស្រង់​ក្រុម​ឡើង​វិញ។ នេះ​បើ​តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ។


    ​បើ​តាម​សេចក្ដីរាយការណ៍ អ្នកចាត់ការ​រហស្សនាម​ “Special One” រូប​នេះ បាន​ស្នើ​ទៅ​ម្ចាស់​ក្លិប​លោក​ Roman Abramovich ​ឲ្យ​ជឿ​ជាក់​លើ​ខ្លួន​ម្ដង​ទៀត នៅ​ខែ​មករា​នេះ ដើម្បី​ឲ្យ​លោក​​មាន​ឱកាស​កែ​ប្រែ​ក្រុម​​ទៅ​តាម​​តម្រូវ​ការ​​​ ដែល​លោក​ចង់​បាន។

    ​​កីឡាករ​​សំខាន់​ៗ​ជា​ច្រើន​ ត្រូវ​បាន​ Mourinho ដក​​ចេញ​ពី​ជម្រើស​ដំបូង​​រដូវ​កាល​នេះ ​ហើយ​បើ​​តាម​សេចក្ដីរាយការណ៍​ពី​​អេស្ប៉ាញ​តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​​ ទៀត​ថា កីឡាករ​៤​នាក់​ ដែល​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ចង់​លក់​ចេញ​នោះ​មាន​ Diego Costa, Nemanja Matic, Eden Hazard និង​ Oscar។

    ចំណែក​ឯ​ខ្សែ​បម្រើ​ Cesc Fabregas ​ដែល​មាន​សារព័ត៌មាន​ និង​​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា ជា​មេខ្លោង​ក្នុង​ការ​ចង់​បះបោរ ​លេង​ធ្វើ​ចាញ់​ដើម្បី​ឲ្យ​ Mourinho ចាក​ចេញ​នោះ ពុំ​មាន​ក្នុង​បញ្ជី​ឈ្មោះ​លក់​ចេញ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​ចង់​លក់​កីឡាករ​ Chelsea ​៤​នាក់​ចេញ​​​ខែ​មករា Rating: 5 Reviewed By: Unknown
    Scroll to Top