• ព័ត៌មានថ្មី

    Friday, November 13, 2015

    ចេញ​វស្សា​ភ្លាម​តារា ៤ ដួង​ចូល​រោង​ការភ្លែត

    គ្រាន់ ​តែ​ចេញ​វស្សា​ភ្លាម គេ​កត់​សម្គាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​តារា ៤ ដួង​ហើយ​បាន​រៀប​ការ​តាម​ប្រពៃណី​ទំនៀមទម្លាប់ ដើម្បី​បញ្ចប់​ភាព​នៅ​លីវ​ផង និង​បញ្ចប់​មន្ទិល​ស្នេហា​ទាំង​ឡាយ​ផង។

    ១. អតីត​ពិធី​ការិនី ឈិន ច័ន្ទសុធារី និង​តារា​សម្ដែង សុវណ្ណ មករា។ អ្នក​ទាំង​ពីរ​បាន​ចូល​រោង​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី និង​មាន​ការ​ចូលរួម​ពី​ចាស់​ទុំ​ទាំង​សងខាង​កាល​ពី​ថ្ងៃ​ទី២២ តុលា​កន្លង​ទៅ​នៅ​គេហដ្ឋាន​ទួលគោក។ ពួក​គេ​បាន​រៀបចំ​ពិធី​ជប់លៀង​មង្គលការ​ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ កិត្តិយស​ជា​មន្ត្រី​អ្នកមុខអ្នកការ ក៏​ដូច​ជា​អ្នក​សិល្បៈ​ជា​ច្រើន​កាល​ពី​ថ្ងៃ​ទី២៩ ក្នុង​ខែ​ដដែល​នៅ​អាគារ​កោះ​ពេជ្រ។


    ២. តារា​ចម្រៀង គង់ សុធារិទ្ធ បាន​ចូល​រោង​ការ​ដែរ​កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​កន្លង​ទៅ​ថ្មីៗ​នេះ​ជាមួយ​បុគ្គលិក​ផ្នែក​ទីផ្សារ​នៃ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​មួយ ដោយ​ពិធី​កម្ម​ប្រពៃណី​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​សំរោង​អណ្ដែត។ ដោយ​ឡែក​ពិធី​ជប់លៀង​មង្គលការ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ទួលគោក ក្រោម​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ទូទៅ និង​អ្នក​រួម​អាជីព​សិល្បៈ​ចំនួន ៧០ តុ។

    rithរូប​ថត៖ Facebook ភរិយា​ គង់ សុធារិទ្ធ
    ៣. តារា​សម្ដែង​នាយ ពាង ក៏​បាន​ចូល​រោង​អាពាហ៍ពិពាហ៍​ដែរ​កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា​កន្លង​ទៅ​នេះ​នៅ​ផ្សារ​អ្នក​លឿង​ជាមួយ​នារី​ម្នាក់​រស់​នៅ​ទី​នោះ។ មង្គលការ​របស់​នាយ​មាន​ការ​ចូលរួម​ពី​អ្នក​សិល្បៈ​តិចតួច​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​អ្នក​សិល្បៈ​ភាគ​ច្រើន​មមាញឹក​ក្នុង​រដូវ​កាល​នេះ។

    peangរូប​ថត៖ Facebook នាយ​ ពាង
    ៤. ឈុន សុវណ្ណភក្ដី ​ក៏​កំពុង​ត្រៀម​ខ្លួន​ចូល​រោង​ការ​ជាមួយ​ពាណិជ្ជករ​ស្រី​ម្នាក់​នៅ​ពាក់​ កណ្ដាល​ខែ​ធ្នូ​ខាង​មុខ ដើម្បី​បញ្ចប់​ភាព​នៅ​លីវ​ទាំង​វ័យ​ក្មេង​ត្រឹម ២១ ឆ្នាំ។ តារា​ចម្រៀង និង​ជា​ចាងហ្វាង​ផលិតកម្ម BKS រូប​នេះ​បញ្ជាក់​ថា រូប​គេ​បាន​ជួន​បណ្ដាការ​ទៅ​ខាង​ស្រី​ចំនួន ៣ ម៉ឺន​ដុល្លារ​អាមេរិក និង​ហៅ​ភ្ញៀវ​ចំនួន ១០០ តុ​សម្រាប់​ពិធី​កាត់​ចំណង​ដៃ៕

    BKS-production-11
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចេញ​វស្សា​ភ្លាម​តារា ៤ ដួង​ចូល​រោង​ការភ្លែត Rating: 5 Reviewed By: Unknown
    Scroll to Top