• ព័ត៌មានថ្មី

    Monday, November 2, 2015

    Facebook កែប្រែ​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ និង report គណនី​នៅ​ខែ​ធ្នូ​នេះ

    បណ្ដាញ​សង្គម​យក្ស Facebook នឹង​ផ្លាស់ប្ដូរ​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​រិះគន់​ដែល​មិន​ចង់​ប្រើ​ឈ្មោះ​ពិត។ អ្នក​ប្រើប្រាស់​ដែល​មិន​ប្រើ ឬ​មិន​អាច​ប្រើ​ឈ្មោះ​ពិត​លើ​អនឡាញ អាច​ពន្យល់​ពី​ស្ថានភាព​របស់​ខ្លួន (ផ្ដល់​ព័ត៌មាន​បន្ថែម) ​នៅ​ពេល​ដែល​ Facebook តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ឈ្មោះ (confirmation)។ មួយ​ទៀត Facebook ក៏​នឹង​ទាមទារ​ព័ត៌មាន​បន្ថែម​ច្រើន​ពី​អ្នក​ដែល​ report គណនី​អ្នក​ប្រើប្រាស់​ណា​មួយ ថា​តើ​ហេតុ​អ្វី​គណនី​នោះ​ត្រូវ​ report ឬ block។

    ការ​កែប្រែ​នេះ នឹង​ចាប់ផ្ដើម​នៅ​ខែ​ធ្នូ ខាង​មុខ​នេះ។

      Facebook CEO Mark Zuckerberg

    លោក Growth Alex Schultz អនុប្រធាន​របស់ Facebook បាន​និយាយ​ថា ក្រុមហ៊ុន​គ្រោង​នឹង​បន្ថយ​ចំនួន​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​ផ្ទៀងផ្ទាត់​ បញ្ជាក់ (verify) ឈ្មោះ​ពិត​លើ Facebook សម្រាប់​អ្នក​ដែល​ប្រើ​ឈ្មោះ​ដែល​គេ​ស្គាល់​រួច​ហើយ។ “យើង​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជាក់​ឈ្មោះ​របស់​គេ​កាន់​តែ​ងាយ​ស្រួល បើ​សិន​ចាំបាច់”។

    លោក​ពន្យល់​ថា ការ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ពន្យល់​មូលហេតុ​ពី​ការ​ប្រើប្រាស់​ឈ្មោះ​មិន​ ពិត នឹង​​អាច​ជួយ​ដល់​ក្រុម​ការងារ​របស់ Facebook យល់​កាន់​តែ​ច្បាស់​ពី​ស្ថានភាព​របស់​អ្នក​ប្រើប្រាស់។ ប៉ុន្តែ​លោក​ក៏​បញ្ជាក់​ថា៖ “​នៅ​ពេល​អ្នក​ប្រើប្រាស់​ឈ្មោះ​​ដែល​អ្នក​ផ្សេង​ស្គាល់ ពួកគេ​នឹង​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​គេ​និយាយ ពិបាក​នឹង​លាក់​មុខ​មាត់​ដើម្បី​និយាយ​រំខាន បំពាន ឬ​បោក​ប្រាស់​អ្នក​ផ្សេង”។

    កន្លង​មក អ្នក​ប្រើប្រាស់​មួយ​ចំនួន​ត្រូវ Facebook ប្លុក​គណនី​មិន​ឲ្យ​ប្រើប្រាស់ ដោយ​ទាមទារ​ឲ្យ upload អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន (ID) ដើម្បី​បញ្ជាក់​ថា​ជា​ម្ចាស់​គណនី​ពិត ដោយ​មិន​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ​យោបល់​អ្វី​ឡើយ ហើយ​តម្រូវ​ឲ្យ​ប្រើ​ឈ្មោះ​ពិត​ត្រូវ​នឹង​ ID របស់​ខ្លួន។ ដូច្នេះ ការកែប្រែនៅខែធ្នូខាងមុខ​នេះ មានន័យ​ថា អ្នកប្រើប្រាស់​នៅ​តែ​អាច​បន្ត​ប្រើ​ឈ្មោះ​មិន​ពិត តែ​ត្រូវ​ផ្ដល់​ព័ត៌មាន​បន្ថែម​ច្រើន ពេល​ដែល Facebook ឲ្យ​បញ្ជាក់​ឈ្មោះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook កែប្រែ​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ និង report គណនី​នៅ​ខែ​ធ្នូ​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top