• ព័ត៌មានថ្មី

    Tuesday, November 3, 2015

    Ronaldo ឆ្លើយ​តប​សំនួរ​រឿង​វិល​ត្រឡប់​ទៅ​ Man Utd

    ​ Cristiano Ronaldo ​​បាន​បង្ហើប​​ថា​ខ្លួន​អាច​នឹង​ចាក​ចេញ​ពី​ Real Madrid ​នៅថ្ងៃណាមួយ ដែល​ធ្វើ​ឲ្យ​គេ​យល់​ឃើញ​ថាតារា​ឆ្នើម​រូប​នេះ អាច​នឹង​វិល​ត្រឡប់​ទៅ​ក្រុម​ចាស់​ Manchester United វិញ។


    កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ធ្លាប់​និយាយ​​កាល​ទទួល​ស្បែក​ជើង​មាស​លើក​ទី​៤ នៅ​ដើម​រដូវ​កាល​នេះ​ថា រូប​គេ​ចង់​លេង​ឲ្យ​ Real រហូត​ដល់​វ័យ​៤០​ឆ្នាំ។ ប៉ុន្តែ​អតីត​ Super Star របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ ​​​ក៏​បាន​លើក​ឡើង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ថាខ្លួននឹង​អាច​ចាក​ចេញ​ទៅ​ក្លិប​ផ្សេង​ដែរ។

    “ចាក​ចេញ​ពី​ Real នៅ​ថ្ងៃ​ណា​មួយ? ហេតុ​អ្វី​មិន​អាច! ឥឡូវ​ខ្ញុំ​កំពុង​លេង​ឲ្យ​ Real ប៉ុន្តែ​​អ្នក​មិន​អាច​ដឹង​ទេ​ពី​អនាគត។ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ។ មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក? គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ”។ កីឡាករ​វ័យ​៣០​ឆ្នាំ បាន​ប្រាប់​ដល់​ Kicker។

    ​​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ Patrice Evra ​អតីត​ខ្សែ​ការពារ​ក្រុម​ Man Utd ក៏​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា Sir Alex Ferguson ​អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម ​ធ្លាប់​ប្រាប់​ដល់​ខ្លួន​ថា ក្លិប​ជឿ​ថា Cristiano Ronaldo នឹង​វិល​ត្រឡប់​ទៅ​​កីឡដ្ឋាន​ Old Trafford ​វិញ ៩៩% ហើយ​អតីត​អ្នកចាត់ការ​ល្បី​រូប​នោះ បាន​និយាយ នៅ​មុន​ពេល​លោក​​ប្រកាស​ចូល​និវត្តន៍​១​សប្ដាហ៍៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ឆ្លើយ​តប​សំនួរ​រឿង​វិល​ត្រឡប់​ទៅ​ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top