• ព័ត៌មានថ្មី

    Friday, November 27, 2015

    Huawei Mate 8 ​ចេញ​ហើយ​ មាន​អេក្រង់​៦​អ៊ីញ​ និង​ថ្ម​កាន់​បាន​យូរ​

    អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ មែន​ទេ​ថា​ នរណា​ជា​ក្រុមហ៊ុន​ផលិត​​ទូរសព្ទ​ធំ​លំដាប់​ទី​បី​របស់​ពិភព​លោក​ ក្នុង​រយៈពេល​ជិត​បី​ឆ្នាំ​នេះ? ច្បាស់​ណាស់​គឺ​ Huawei។ កាល​ពី​ម្សិល​មិញ​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​នេះ​បាន​បញ្ចេញ​នូវ​ទូរសព្ទ​ទំនើប​ចុច​ក្រោយ​របស់​ ខ្លួន​ Huawei Mate 8



    Huawei Mate 8 ​ប្រើ​ប្រាស់​បន្ទះ​ឈីប​ប្រភេទ​ Kirin 950 cota-core processor​ និង​ Mali T880MP4 graphics co-processor។ វា​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​មុខ​ងារ​ស្កេន​ក្រយៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ ហើយ​មាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​១៦​MP ​​ និង​កាមេរ៉ា​ទំហំ​៨MP​ នៅ​ផ្នែក​ខាង​មុខ​។ ចំពោះ​អេក្រង់​ទំហំ​ ​៦អ៊ីញ​ ដែល​មាន​កម្រិត​ភាព​ច្បាស់​១០៨០​P​ ហើយ​ Mate 8 ​មាន​ RAM​ ទំហំ​៣​GB​ សម្រាប់​ម៉ូដែល​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​៣២GB ​និង​៤GB​ សម្រាប់​ម៉ូដែល​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​៦៤​/​១២៨​GB​ ​។ ចំពោះ​សមត្ថភាព​ថ្ម​ Huawei Mate 8​ មាន​ថាមពល ​៤០០០ ​mAh (ទុក​ចោល​មិន​ប្រើ​បាន​៥២៨​ម៉ោង​ ​បើ​និយាយ​បាន​១៨​ម៉ោង)។

    Huawei-Mate1

    Huawei Mate 8​ និង​ត្រូវ​ដាក់​លក់​នៅ​ដើម​ឆ្នាំ ​២០១៦​ ជា​មួយ​តម្លៃ​ ៤៦៩​ដុល្លារ​សម្រាប់​ម៉ូដែល​ មាន​RAM ​៣​GB​ និង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​៣២GB, ៥៧៩ដុល្លារ​សម្រាប់​ម៉ូដែល​​មាន​ RAM ៤GB និង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​៦៤GB​ និង​ ៦៨៩ដុល្លារ​សម្រាប់​ម៉ូដែល​ មានRAM ៤GB និង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​១២៨GB។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Huawei Mate 8 ​ចេញ​ហើយ​ មាន​អេក្រង់​៦​អ៊ីញ​ និង​ថ្ម​កាន់​បាន​យូរ​ Rating: 5 Reviewed By: Unknown
    Scroll to Top