• ព័ត៌មានថ្មី

    Monday, November 30, 2015

    រំលឹក! ជោគជ័យ​ធំៗ​ទាំង ២ របស់ នី រតនា ក្នុង​វិស័យ​សិល្បៈ​ចម្រៀង

    ទោះ ​បី​ជា នី រតនា មាន​វ័យ​ក្មេង​ពិត​មែន ប៉ុន្តែ​យុវជន​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ ធ្លាប់​បាន​សម្រេច​នូវ​ជោគជ័យ​ធំៗ​ចំនួន ២ លើក​រួច​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង ធ្វើ​ឱ្យ​រូប​គេ​ និង​គ្រួសារ​មាន​មោទនភាព​យ៉ាង​ខ្លាំង។ តើ​មាន​ជោគជ័យ​អ្វី​ខ្លះទៅ?

    ១. ក្នុង​ឆ្នាំ ២០១៥៖ នី រតនា បាន​ទទួល​ជយលាភី​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភព​លោក Cambodian Idol រដូវ​កាល​ទី១​ដោយ​ទទួល​បាន​ពានរង្វាន់ និង​ទឹក​ប្រាក់​ចំនួន១០០ លាន​រៀល​ពី​កម្មវិធី និង​អ្នក​ឧបត្ថម្ភ​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត រូប​គេ​ក៏​ក្លាយ​ជា​តារា​ចម្រៀង​កុងត្រា​ក្នុង​ផលិតកម្ម​ហង្ស​មាស​ទៀត​ផង។ ទន្ទឹម​នឹង​ជោគជ័យ​ខាង​លើ ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ ដែល​គាំទ្រ​លោក ម៉ៅ ហាជី និង​លោក សៅ ឧត្ដម។

    ២. ក្នុង​ឆ្នាំ ២០១៣៖ នី រតនា ជា​ជយលាភី​លេខ១​​ផ្នែក​ចម្រៀង​ក្នុង​កម្មវិធី”ពេជ្រ​កំពុង​ច្នៃ” របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​មួយ​ ចំនួន និង​ឱកាស​សិល្បៈ​ខ្លះ។ ប៉ុន្តែ​កាល​នោះ យុវជន​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ ហាក់​មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ទេ។ មនុស្ស​ម្នា​ទូទៅ​កាន់​តែ​ស្គាល់ នី រតនា មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ៕

    rotana year
    • Blogger Comments
    • Facebook Comments
    Item Reviewed: រំលឹក! ជោគជ័យ​ធំៗ​ទាំង ២ របស់ នី រតនា ក្នុង​វិស័យ​សិល្បៈ​ចម្រៀង Rating: 5 Reviewed By: Unknown
    Scroll to Top