• ព័ត៌មានថ្មី

    Saturday, November 21, 2015

    តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន

    តាម ​រយៈ​​ភាពយន្ត​ល្បី​ៗ​របស់​ខ្លួន តារា​សម្ដែង​ថៃ​ជា​ច្រើន បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​​ទាំង​នៅ​ក្នុង​ប្រទេស​និង​នៅ​ ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​អាស៊ី ហើយ​តារា​មួយ​ចំនួន​មាន​ឱកាស​ថត​ខ្សែ​ភាពយន្ត​នៅ​ក្រៅ​ប្រទេស​​ទៀត​ផង។ ក្នុង​នោះ​មាន​តារា​ល្បី​ៗ​ចំនួន ៦រូប ដែល​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ និង​ភាពយន្ត​ភាគ​នៅ​ប្រទេស​ចិន។

    ១. Pong Nawat Kulrattanarak

    តារា​សម្ដែង Pong Nawat Kulrattanarak បាន​សម្ដែង​រឿង “Love Jewelry” ជាមួយ​តារា​សម្ដែង​ស្រី​ចិន Yi Xiao កាល​ពី​ឆ្នាំ​២០១៤។

    Pong

    ២. Mario Muarer

    ក្រោយ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​រឿង “Crazy Little Thing Called Love” Mario Muarer បាន​ចូល​សម្ដែង​ជា​តួឯក​ក្នុង​រឿង “Love On That Day” កាល​ពី​ឆ្នាំ​២០១២។


    Mario

    ៣. Suppanad Jittaleela

    តួ​ឯក​រឿង “Yes or No” Suppanad Jittaleela បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ចិន​ រឿង “We Are Young” ដែល​មាន​តារា​កូរ៉េ Kim Woobin ជា​តួ​ឯក​ប្រុស។

    tina_02

    tina_04

    ៤. Nong Poy

    កំពូល​តារា​កែ​ភេទ​ថៃ Poy Treechada Petcharat បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​បែប​បាញ់​ប្រហារ​របស់​ចិន​និង​ហុងកុង ដល់​ទៅ​៣​រឿង ដូច​ជា “The White Storm” , “Love Call” និង​ថ្មីៗ​នេះ​គឺ​រឿង “From Vegas to Macau 2”។ តារា​ចិន​ល្បី​ៗ​ដែល​ធ្លាប់​សម្ដែង​ជាមួយ​ Poy មាន​ដូច​ជា Louis Koo , Nick Cheung, និង Chow Yun Fat ជា​ដើម។

    c1fd9d58684911e2b7d622000a1f968a_7

    poy_04 poy_06jpg

    ៥. Mike D’Angelo

    តួ​ឯក​រឿង “Full House” របស់​ថៃ Mike D’Angelo ធ្លាប់​សម្ដែង​ភាពយន្ត​ភាគ​បុរាណ​ចិន​ជា​ច្រើន​រឿង​ដូច​ជា​ “Wu Xin The Monster Killer” ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ខែ​កក្កដា និង​រឿង “Drunken Fox”។ មិន​តែ​ប៉ុណ្ណោះ​តារា​កូន​មួយ​រូប​នេះ ធ្លាប់​បាន​សម្ដែង​ជា​តួ​ប៉ាជេ ក្នុង​ភាពយន្ត​ស៊ុនអ៊ូ​ខុង​មួយ​ទៀត​ផង។

    Wu-Xin-The-Monster-Killer__4

    mike_03

    mike_06

    ៦. Min Peechaya

    ប៉ុន្មាន​ខែ​មុន​នេះ តារា​សម្ដែង Min Peechaya Wattanamontree បាន​ចេញ​ថត​ភាពយន្ត​ចិន​មួយ​មាន​ចំណង​ជើង​ថា “The Nursery Room” ជាមួយ​តួ​ឯក​ប្រុស​ជា​តារា​សម្ដែង​ចិន Zhu Yi Long។

    min_01

    01_84

    05_35
    • Blogger Comments
    • Facebook Comments
    Item Reviewed: តារា​ថៃ​ល្បី​ៗ​៦រូប ដែល​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ចិន Rating: 5 Reviewed By: Unknown
    Scroll to Top