• ព័ត៌មានថ្មី

    Monday, November 23, 2015

    ប្រាក់ សុវណ្ណរ៉ា ​អត់​ដឹង​រឿង​ វឌ្ឍនាកា ​ត្រូវ​ក្លិប​នៅ​ជប៉ុន​ទិញ​ក្នុង​តម្លៃ​ខ្លួន​ជាង​១០​ម៉ឺន​ដុល្លារ​ទេ

    ប៉ុន្មាន ​ថ្ងៃ​នេះ នៅ​តាម​បណ្ដាញ​សង្គម Facebook ​មាន​ Page ​មួយ​ចំនួន ក៏​ដូចជា​គណនី​ខ្លះ​បាន​សរសេរ​ថា​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​ក្លិប​នៅ​លីក​កំពូល​ជប៉ុន​ទិញ​យក​បាន​ហើយ​ក្នុង​តម្លៃ​ខ្លួន​ ខ្ពស់​ជាង​១០​ម៉ឺន​ដុល្លារ​។ ខណៈ​ដែល​ពេល​នេះ លោក ប្រាក់ សុវណ្ណរ៉ា ​គ្រូ​បង្វឹក​របស់​ក្រុម​បឹង​កេត​អង្គរ​បាន​ចេញ​មក​បញ្ជាក់​ថា ​រឿង​នោះ​លោក​មិន​ទាន់​ដឹង​ដល់​ណា​នោះ​ទេ ​ហើយ​ប្រភព​នោះ​ក៏​មិន​ដឹង​មក​ពី​ណា​ដែរ។

    simple-sleep
     ប្រាក់ សុវណ្ណរ៉ា អាវខៀវ

    ក្រុម​បឹង​កេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម​ Cambodian Tiger ​៤-៣ ​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​កាល​ពី​ល្ងាច ​ម្សិលមិញ​នេះ។ ក្រោយ​ចប់​ការ​ប្រកួត លោក ប្រាក់ សុវណ្ណរ៉ា ​បាន​និយាយ​ថា ​នៅ​កម្ពុជា​បច្ចុប្បន្ន ក្លិប​បាល់​ទាត់​នីមួយ​ៗ​មាន​ការ​រីក​ចម្រើន​ខ្លាំង មិន​អាច​ថា​ក្លិប​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា​ដាច់​នោះ​ទេ។

    បន្ថែម​ពី​លើ​នេះ​ដែរ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​បាន​និយាយ​ពី​រឿង ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​ក្លិប​នៅ​លីក​កំពូល​ជប៉ុន​ទិញ​យក​បាន​នោះ​ដែរ​ថា៖ “ខ្ញុំ​អត់​ដឹង​ទេ​ថា​រឿង​ទៅ​ដល់​ណា​ហើយ​ទេ ហើយ​ចំពោះ​ព័ត៌មាន​ដែល​ចេញ​មក​ មិន​ដឹង​ជា​ចេញ​ពីណា​មក​ដែរ។ យើង​នឹង​រង់ចាំ​មើល​លទ្ធផល​ជាក់ស្ដែង ថា​តើ​ការ​ចរចា ការ​ជំរុញ​ឱ្យ​គាត់​បាន​ទៅ​នឹង​ចេញ​បែប​ណា”។



    ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លិប​បឹង​កេត​អង្គរ​ខាង​លើ ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ទាំង​នៅ​ជម្រើស​ជាតិ​និង​ក្លិប​អាជីព​ក្នុង​ រដូវ​កាល​នេះ រហូត​ដល់​មាន​ក្លិប​នៅ​បរទេស​ចង់​ទិញ​រូបគេ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​មក​ពី​ប្រទេស​ណា​នោះ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រាក់ សុវណ្ណរ៉ា ​អត់​ដឹង​រឿង​ វឌ្ឍនាកា ​ត្រូវ​ក្លិប​នៅ​ជប៉ុន​ទិញ​ក្នុង​តម្លៃ​ខ្លួន​ជាង​១០​ម៉ឺន​ដុល្លារ​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top