• ព័ត៌មានថ្មី

    Monday, November 16, 2015

    កែវ រំចង់ ប៉ះ​​​អ្នក​ប្រដាល់​មីយ៉ាន់ម៉ា​កម្មវិធី Thai Fight ថ្ងៃ​សៅរ៍

    អ្នក ​ប្រដាល់​ចិត្ត​សឿង​កម្លាំង​បាន កែវ រំចង់ នឹង​ឡើង​សង្វៀន Thai Fight លើក​ទី៣ នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​ជួប​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។


    ទំព័រ Facebook ផ្លូវការ​របស់​កម្មវិធី Thai Fight ទើប​បង្ហោះ​រូបភាព​​ដៃគូ​​ប្រកួត​របស់ កែវ រំចង់ កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ។ កីឡាករ​ជើង​ខ្លាំង​មក​ពី​មីយ៉ាន់ម៉ា Maung Jor នឹង​ឡើង​សង្វៀន​ជាមួយ កែវ រំចង់ នៅ​ប្រទេស​ថៃ​ក្នុង​ប្រភេទ​ទម្ងន់ ៦៩​គីឡូក្រាម។

    កែវ រំចង់ បាន​​ប្រាប់ Sabay ថា នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​សង​សឹក​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ ​​Iquezang Kor Rungthanakeat ថ្ងៃ​ទី៣១ ខែ​ធ្នូ ចុង​ឆ្នាំ​២០១៥ នេះ បន្ទាប់​ពី​ចាញ់​ទាំង​មិន​អស់​ចិត្ត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

    12046967_996627467064229_5427396824707193160_n1 កែវ រំចង់ និង Iquezang ពេល​ប្រកួត​នៅ​ប្រទេស​វៀតណាម

    កីឡាករ កែវ រំចង់ ធ្លាប់​ឡើង​សង្វៀន Thai Fight ២​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​ស្គាល់​ជ័យ​ជម្នះ​ឡើយ។ លើក​ទី១ កាល​ដើម​ឆ្នាំ​២០១៤ កែវ រំចង់ បាន​សន្លប់​ក្រោម​ដៃ Yudsanklai ក្នុង​ទឹក​ទី២។ ចំណែក​លើក​ទី២ ការ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ជាមួយ​កីឡាករ Iquezang Kor Rungthanakeat ចាញ់​ដោយ​ពិន្ទុ​​កាល​ពី​ថ្ងៃ​២៤ ខែ​តុលា​កន្លង​ទៅ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កែវ រំចង់ ប៉ះ​​​អ្នក​ប្រដាល់​មីយ៉ាន់ម៉ា​កម្មវិធី Thai Fight ថ្ងៃ​សៅរ៍ Rating: 5 Reviewed By: Unknown
    Scroll to Top