• ព័ត៌មានថ្មី

    Wednesday, November 25, 2015

    Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

    ក្រុមហ៊ុន​ Xiaomi ​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ​ជា​​​ក្រុមហ៊ុន​ Apple នៃ​ប្រទេស​ចិន​​បាន​បង្ហាញ​ពី​ Tablet ថ្មី​របស់​ខ្លួន​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ iPad mini ប៉ុន្តែ​ដំណើរ​ការ​ដោយ​ Windows 10។


    ​​​Tablet ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Mi Pad 2 ​វា​បាន​រចនា​ឡើង​ពី​សារធាតុ​លោហៈ​ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​​លក្ខណៈ​ដូច​​ គ្នា​ខ្លាំង​ទៅ​នឹង​ iPad mini របស់​ក្រុមហ៊ុន​ Apple។ ក្រុមហ៊ុន​ Xiaomi បាន​ឲ្យ​ដឹង​ថា​ Mi Pad 2 គឺ​មាន​ទម្ងន់​ស្រាល​ជាង​និង​ស្ដើង​ជាង​ Mi Pad ជំនាន់​ទី​មួយ​ និង​មាន​បំពាក់​នូវ​ RAMទំហំ ​2GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 16GB ឬ 64GB។

    screen-shot-2015-11-24-at-12.07.04

    ចំពោះ​អេក្រង់​វិញ​គឺ​មាន​ទំហំ​៧,៩​អ៊ីញ​ដែល​មាន​ Resolution ទំហំ​ 2048×1536 ​ភីកសែល ឯ​ Processor វិញ​នោះ​គឺ​​ប្រភេទ​ Atom X5-Z8500 របស់​ក្រុមហ៊ុន​ Intel។ សម្រាប់​រន្ធ​ USB វិញ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​នោះ​គឺ​ USB Type-C ហើយ​ Tablet ថ្មី​នេះ​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10។

    Z0wdL9xIx-Y5wOjAuKmQxpobz_-JLIdHgjtWLU8zFJg.0


    និយាយ​ពី​តម្លៃ​វិញ​គឺ​ Mi Pad 2 ទំហំ​ 16GB មាន​តម្លៃ​​ប្រមាណ​១៥៦​ដុល្លារ​ ហើយ​ទំហំ​ 64GB វិញ​​មាន​តម្លៃ​ប្រមាណ​២០០​ដុល្លារ​ ដែល​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២៧​​ខែ​វិច្ឆិកា​នេះ​ ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​ Rating: 5 Reviewed By: Unknown
    Scroll to Top