• ព័ត៌មានថ្មី

    Wednesday, November 25, 2015

    ៩​វិធី ​​ធ្វើ​ឲ្យ​​ក្លៀក​​​ ស​ស្អាត​ ​​​​មិន​បាច់​ចំណាយ​ច្រើន

    បញ្ហា ​ក្លៀក​ខ្មៅ ជា​​ក្ដី​កង្វល់​មួយ​របស់​ស្រ្ដី​គ្រប់​រូប​​។ ថ្ងៃនេះ Sabay ​សូម​​បង្ហាញ​​​វិធី​៩ ដែល​​អាច​ធ្វើ​ឲ្យ​ក្លៀក​ខ្មៅ​ ប្រែ​ទៅ​ជា​ ​ស​ បាន​ដោយ​មិន​បាច់​ចំណាយ​ច្រើន៖

    ១. ក្រូចឆ្មារ

    Amazing-Natural-Remedies-For-Whitening-Dark-Underarms

    ក្រូចឆ្មារ​ត្រូវ​បាន​គេ​ស្គាល់​ថា​ភ្នាក់ងារ​ធម្មជាតិ​ល្អ​បំផុត​ក្នុង​ ការ​កម្ចាត់​ស្នាម​ខ្មៅ​នានា ប្រឆាំង​បាក់តេរី និងជា​ថ្នាំ​សម្លាប់​មេរោគ។ វិធី​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ក្លៀក​ស​បាន​នោះ ​គឺ​ប្រើ​ទឹក​ក្រូចឆ្មារ​ ឬ​កាត់​វា​ជា​ពីរ​រួច​យក​ទៅ​ត្រដុស​នឹង​ក្លៀក ហើយ​ទុក​ចោល​៥​នាទី​សឹម​លាង​សម្អាត។ មិន​ត្រឹមតែ​អាច​ជួយ​ធ្វើ​ឱ្យ​ក្លៀក​ស​ ទេ​ថែមទាំង​ការពារ​មិន​ឲ្យ​ធុំ​ក្លិន​ញើស​បាន​ទៀត​ផង។

    ២. ដំឡូង

    ដូចគ្នា​ទៅ​នឹង​ក្រូចឆ្មារ​ដែរ ដំឡូង​ក៏​គុណ​សម្បត្តិ​កម្ចាត់​ស្នាម​ខ្មៅ​ និង​ធ្វើ​ឲ្យ​ក្លៀក​ស​បាន​ដែរ។ ចូរ​យក​ដំឡូង​មួយ​ចំណិត​ទៅ​គាប​នឹង​ក្លៀក​ដោយ​ផ្ទាល់ ទុក​ចោល​ពី​៥​ទៅ​១០ នាទី​ចាំ​លាង​ជម្រះ​ចេញ។

    ៣. ត្រសក់

    មិន​ខុស​ពី​ដំឡូង និង ក្រូចឆ្មារ​ទេ ​ត្រសក់​ក៏​មាន​គុណ​សម្បត្តិ​កម្ចាត់​ស្នាម​ខ្មៅ រួម​ជាមួយ​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ត្រជាក់​ស្រួល​ថែមទៀត​ផង។ យក​ត្រសក់​មួយ​ចំណិត ឬ​ទឹក​របស់​វា​ទៅ​ត្រដុស​នឹង​ក្លៀក​ផ្ទាល់។ ក្រៅ​ពី​នេះ​អ្នក​អាច​គាប​យក​ទឹក​ត្រសក់​មួយ​ស្លាបព្រា​កាហ្វេ បន្តក់​ទឹកឃ្មុំ​បន្តិច និង​គាប​រមៀត​យក​ទឹក​បន្តិច​ទៅ​លាប​លើ​ក្លៀក​រួច​ទុកចោល​២៥​ទៅ​៣០​នាទី​ទើប​ លាង​សម្អាត​ទឹក​ចេញ។

    ៤. ប្រេងដូង

    ដូង​សម្បូរ​ទៅ​ដោយ​សារធាតុ​វីតាមីន E ដែល​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ធ្វើ​ឲ្យ​ក្លៀក​ស។ ជា​រៀងរាល់ថ្ងៃ​មុន​ពេល​អ្នក​ងូតទឹក​ម៉ាស្សា​ក្លៀក​ជាមួយ​ប្រេងដូង​៥​ទៅ​១០​ នាទី។ ប្រើ​ទឹកក្ដៅឧណ្ហៗ​លាង​ជម្រះ​ដើម្បី​កុំ​ឲ្យ​ជាតិ​ប្រេង​ជាប់​នឹង​ស្បែក​ ក្លៀក។

    ៥. សម្បក​ក្រូច

    សុំ​កុំ​បោះ​សម្បក​ក្រូច​ចោល​អី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្លៀក​អ្នក​ស​ បាន។ វិធី​ធ្វើ​យក​សម្បក​ក្រូច​ទៅ​ហាលថ្ងៃ​ពីរ​ទៅ​បី​ថ្ងៃ​ដើម្បី​ឲ្យ​ស្ងួត​ល្អ​ បន្ទាប់​មក​យក​ទៅ​កិន​ជា​ម្សៅ។ យក​ម្សៅ​​សម្រក​ក្រូច​ទៅ​លាយ​ជាមួយ​ទឹក ហើយ​យក​ទៅ​លាប​នឹង​ក្លៀក​ទុក​ចោល​៥​នាទី​សឹម​លាង​សម្អាត​វា​ចេញ​នោះ​អ្នក​ នឹង​ឃើញ​លទ្ធផល។



    ៦. ម្សៅមី

    ធាតុ​ផ្សំ​ដ៏​ងាយស្រួល​រក​មួយ​ទៀត​នោះ​គឺ​គ្រឿង​នៅ​ក្នុង​ផ្ទះបាយ​ក៏​អាច ​ធ្វើ​ឲ្យ​ក្លៀក​របស់​អ្នក​សរ​បាន​ដែរ។ គ្រឿងផ្សំ​នោះ​មាន ម្សៅមី ២​ស្លាបព្រាបាយ បន្តក់​ទឹក​រមៀត​បន្តិច ទឹក​ក្រូចឆ្មារ និង ទឹកដោះគោ​ជូរ​លាយ​ចូលគ្នា​ឲ្យ​សព្វ ហើយ​យក​ទៅ​លាប​លើ​ក្លៀក​របស់​អ្នក​ទុក​ចោល២០​ទៅ​២៥ នាទី​​ទើប​លាង​សម្អាត​ទឹក​ចេញ។ អ្នក​នឹង​ឃើញ​ភាព​ខុសគ្នា​បន្ទាប់​ពី​ធ្វើ​រួច។

    ៧. ប្រទាល​កន្ទុយក្រពើ

    យក​​​ប្រទាល​កន្ទុយក្រពើ​មក​កាត់​ជា​បន្ទះ​ៗ រួច​យក​ទៅ​បិទ​នៅ​លើ​ក្លៀក​តែ​ម្ដង​ដោយ​ទុកចោល ១០​ទៅ​១៥​នាទី ។ ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​រយៈពេល​មួយ​សប្ដាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល។

    ៨. ទឹក​ប៉ោម

    មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្លៀក​ស​បាន​តែ​មួយ​មុខ​ទេ ទឹក​ប៉ោម​ក៏​អាច​ជួយ​កម្ចាត់​បញ្ហា​មួយ​ចំនួន​ដូចជា ក្លៀក​មាន​ក្លិន​មិន​ល្អ មុន ស្នាម​អុច​ខ្មៅ និង​ស្នាម​ជាំ។ អ្នក​អាច​យក​ទឹក​ប៉ោម​ទៅ​លាប​លើ​ក្លៀក​តែ​ម្ដង​ក៏​បាន។

    ៩. ទឹកដោះគោ

    ទឹកដោះគោ​អាច​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ​នៅ​លើ​ស្បែក​បាន ហើយ​អាស៊ីដ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ទឹកដោះគោ​នោះ​អាច​ធ្វើ​ឲ្យ​ក្លៀក​ស​ រលើបរលោង​បាន។ មាន​វិធី​ជាច្រើន​ក្នុង​ការ​ប្រើ​ទឹកដោះគោ​ទៅ​សម្អាត​ក្លៀក​របស់​អ្នក​បាន​ ដូចជា យក​ទឹកដោះគោ​ឆៅ និង ទឹក​ដំឡូង​ក្នុង​បរិមាណ​ស្មើគ្នា​លាយ​ឲ្យ​បាន​សព្វ​ល្អ​រួច​លាប​នៅ​លើ​ក្លៀក ​រយៈពេល ១០​នាទី។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៩​វិធី ​​ធ្វើ​ឲ្យ​​ក្លៀក​​​ ស​ស្អាត​ ​​​​មិន​បាច់​ចំណាយ​ច្រើន Rating: 5 Reviewed By: Unknown
    Scroll to Top