• ព័ត៌មានថ្មី

    Monday, November 16, 2015

    Zidane៖ “Hazard គឺ​ជា​កីឡាករ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បន្ទាប់​ពី Ronaldo & Messi”

    លោក Zinedine Zidane ដែល​ជា​គ្រូ​បង្វឹក​ក្រុម Real Madrid Castilla បាន​និយាយ​ថា Eden Hazard គឺជា​កីឡាករ​ទី៣​ដែល​ខ្លួន​​​ពេញ​ចិត្ត បន្ទាប់​ពី​កីឡាករ Lionel Messi និង Christiano Ronaldo។


    ការ​លើក​ឡើង​របស់​អតីត​វីរបុរស Real Madrid វ័យ ៤៣ឆ្នាំ ធ្វើ​ឡើង​ស្រប​ពេល​ដែលក្លិប​យក្ស​របស់អេស្ប៉ាញ​ កំពុង​ទាក់ទង Hazard មក​កាន់​ទឹកដី Santiago Bernabeu នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

    “បន្ទាប់ពី Ronaldo និង Messi មានតែ Hazard នេះ​ហើយ​ដែល​​ពេញ​ចិត្ត។ អាច​និយាយ​បាន​ថា ខ្ញុំ​ស្រលាញ់​កីឡាករ​ម្នាក់​នេះ ហើយ​ចង់​ឃើញ​គាត់​លេង​ឲ្យ Real Madrid។ គ្មាន​អ្វី​ត្រូវ​ឆ្ងល់​នោះ​ទេ ព្រោះ មិន​យូរ​មិនឆាប់ Hazard នឹង​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ”។ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ បារាំង​បន្ថែម​ដូច្នេះ។
    11

    Hazard បាន​ផ្ទេរ​មក​កាន់​ទឹក​ដី Stamford Bridge ក្នុង​តម្លៃ​៣២ លាន​ផោន កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១២​ ហើយ​គេ​ក៏​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ក្របខ័ណ្ឌ​របស់​ អង់គ្លេស (PFA Players’ Player of the Year ) កាល​ពី​រដូវកាល​មុន​ផង​ដែរ៕

    17
    • Blogger Comments
    • Facebook Comments
    Item Reviewed: Zidane៖ “Hazard គឺ​ជា​កីឡាករ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បន្ទាប់​ពី Ronaldo & Messi” Rating: 5 Reviewed By: Unknown
    Scroll to Top