Pepsi P1​ ជា​ម៉ូដែល​ទូរសព្ទ​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ Pepsi​ ដោយ​មាន​បំពាក់​នូវ​អេក្រង់​ទំហំ​៥.៥​អីញ (ប៉ុន iPhone 6s Plus),​មាន​មុខ​ងារ​ស្គែន​ក្រយៅដៃ​ និង​កាមេរ៉ា​ទំហំ ​១៣​មេហ្គា​ភីកសែល។ យ៉ាង​ណា​ក៏​ដោយ​ទូរសព្ទ​នេះ​មាន​លក់​តែ​នៅ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។


1

2


P1​ កំពុង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Shenzhen Scooby Communication Equipment Co.​ តាម​រយៈ​យុទ្ធនាការ​​ប្រមូល​​​មូលនិធិ​ឧបត្ថម្ត​​នៅ​ប្រទេស​ចិន។ គ្រាន់​តែ​ដាក់​​លក់​ដំបូង​ ក្នុង​តម្លៃ​មួយ​គ្រឿង​៧៨​ដុល្លារ ​ត្រូវ​បាន​លក់​អស់​រលីង​យ៉ាង​រហ័ស។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​មូលនិធិ​របស់​ពួក​គេ​ទទួល​បាន​ចំណូល​តាម​ដែល​គេ​កំណត់ ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ P1​ នឹង​ត្រូវ​ប្រកាស​លក់​ជា​ផ្លូវ​ការ។