Roman Abramovich ម្ចាស់ក្លិប Chelsea កំពុងតែត្រៀមរុះរើក្រុមនៅខែមករានេះ នឹងត្រៀមលក់កីឡាករសំខាន់៣នាក់ ដើម្បីយកលុយបន្ថែមទិញយក Cristiano Ronaldo ពី Real Madrid។
Roman Abramovich ម្ចាស់ក្លិប Chelsea
មហាសេដ្ឋីសញ្ជាតិរុស្សីរូបនេះ មានគម្រោងបង្កើតក្រុមថ្មីដែលមាន Super Star ជម្រើសជាតិព័រទុយហ្គាល់ CR7 វិញ ហើយនឹងលក់ Eden Hazard, Nemanja Matic និង Oscar ដើម្បីបានលុយបន្ថែមខ្លះទៀត។
បន្ទាប់ពីបរាជ័យលើកទី៧ ត្រឹមតែ១២ប្រកួតដំបូងរដូវកាលថ្មីនេះ បានធ្វើឲ្យតោខៀវ ធ្លាក់ទៅឈរនៅលេខ១៦ ក្នុងតារាង Premier League។
បើតាមសេចក្ដីរាយការណ៍ពីអេស្ប៉ាញ បានឲ្យដឹងថាលោក Abramovich កំពុងតែសម្លឹងឃើញម្ចាស់ពានរង្វាន់ Ballon d’Or ៣សម័យកាល ដែលជាប់ទាក់ទងទៅនឹងការវិលត្រឡប់ទៅ Manchester United និង PSG ជាកីឡាករម្នាក់ ដែលអាចនឹងជួយស្រោចស្រង់ Chelsea បាន។
Ronaldo វ័យ៣០ឆ្នាំ ក៏ធ្លាប់ធ្វើការជាមួយអ្នកចាត់ការ Jose Mourinho ដែរ កាលអ្នកចាត់ការរហស្សនាម “Special One” នៅដឹកនាំ Real ដូច្នេះបើសេចក្ដីរាយការណ៍ខាងលើនេះពិតមែននោះ គេនឹងឃើញបុរសសញ្ជាតិព័រទុយហ្គាល់ទាំង២រូបនេះ នឹងធ្វើការជាមួយគ្នាជាថ្មីទៀត។