• ព័ត៌មានថ្មី

    Monday, November 30, 2015

    យីហោ​ម៉ូតូ​​​ធំៗ​សំបូរ​​បែប​លើ​​ទីផ្សារ​ ម៉ាក​ល្បីៗ​​កាន់​តែ​​ប្រជែង​គ្នា​

    មាន​​ម៉ូតូ​ធំៗ​កាន់តែ​ ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​នាំ​ចូល​ ដាក់​លក់ពាសពេញ​​លើ​ទីផ្សារ​កម្ពុជា​ហើយ​ម៉ាក​យីហោ​ល្បីៗ​វិញ​ក៏​មាន​ការ​ ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​ដែរ។ Sabay ណែនាំ​ប្រភេទ​ម៉ូតូ​ធំ​ដ៏​សំបូរ​បែប​ជា​ច្រើន​ កំពុង​នាំ​ចូល​លក់​លើ​ទីផ្សារប្រទេស​កម្ពុជា​​ដែល​ប្រិយមិត្ត​អាច​ស្វែង​រក​ តាម​តម្រូវការ។

    @ Kawasaki

    Kawa

    ក្រុមហ៊ុន Kawasaki បាន​ចាប់ផ្តើម​ឈាន​ជើង​ចូល​ទីផ្សារ​ម៉ូតូ​ធំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ពាក់ ​កណ្ដាល​ឆ្នាំ​២០១៥។ ក្នុង​ការ​បើក​ទីផ្សារ​ថ្មី​ ក្រុមហ៊ុន​បាន​នាំ​ចូល​ម៉ូតូ Kawasaki ជា​ច្រើន​ម៉ូដែល​មាន​ទាំង​ស៊េរី​ទាប​និង​ស៊េរី​ខ្ពស់ ដែល​​មាន​ធុន​តម្លៃ​ចាប់​ពី​តម្លៃ ២.៥០០ ដុល្លារ​រហូត​ដល់​ជាង ៥០.០០០ ដុល្លារ​អាមេរិក​មាន​ដូច​ជា KSR, KSR Pro, Z300, Z250, Ninja 300, Ninja 1000, XLX 150 ជា​ដើម។

    Kawasaki នាំ​ចូល​និង​ចែក​ចាយ​ដោយ​ក្រុមហ៊ុន HGB Group។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរសព្ទ​មក​លេខ  023 999 968  ឬ​អញ្ជើញ​ផ្ទាល់​តាម​រយៈ អាសយដ្ឋាន ផ្ទះ350 ផ្លូវ​សាល​ដឺហ្គោល កែង​ផ្លូវ 217 (ត្រង់​ស្តប់ នាងគង្ហីង) ខណ្ឌ៧មករា សង្កាតអូរឬស្សី២ រាជធានី​ភ្នំពេញ។

    @ Pulsar


    Bajaj ជា​ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌា ដែល​នាំ​ចូល​ម៉ូតូ​ធំ Pulsar ដែល​កំពុង​មាន​សក្ដានុពល​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់។ មាន​ម៉ូ​ឌែល​ជា​ច្រើន​ដែល​ក្រុមហ៊ុន​បាន​នាំ​ចូល​មក​លក់​មាន​ដូច​ជា Bajaj Pulsar 200NS, Pulsar RS 200, Pulsar 135 Ls។

    សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​មក​ក្រុមហ៊ុន ឬ​លេខ​ទំនាក់ទំនង​មក​កាន់​ហាង​ផ្ទាល់: 015/095 41778។

    @ CBR

    ក្រុមហ៊ុន N C X ជា​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះ​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​នាំ​ចូល​និង​តម្លើង​ម៉ូតូ​ប្រភេទ​ហុងដា​របស់​ជប៉ុន។ ថ្មីៗ​នេះ ក្រុមហ៊ុន​ទើប​តែ​សាកល្បង​ក្នុង​ការ​នាំ​ចូល​ប្រភេទ​ធំ CBR ដោយសារ​តែ​ក្រុមហ៊ុន​មើល​ឃើញ​ពី​ពេញ​និយម​និង​តម្រូវការ​ពី​សំណាក់​យុវវ័យ​ មាន​ការ​កើន​ឡើង។

    @ Yamaha

    Yama

    Yamaha Motor Cambodia បាន​ពង្រីក​ទីផ្សារ​ម៉ូតូ Yamaha ដោយ​ក្រុមហ៊ុន​បាន​នាំ​ចូល​ប្រភេទ​ម៉ូតូ​ធំ​ល្បីៗ​បន្ថែម​ទៀត​ដូចជា FZ, FZS, XTZ និង R15 ដែល​កំពុង​ទទួល​ការ​គាំទ្រ​និង​ប្រើប្រាស់​ពី​មិត្ត​យុវវ័យ។

    ព័ត៌មាន​បន្ថែម​ទាក់ទង​ក្រុមហ៊ុន Yamaha Town ឬ​តាម​លេខ​ទំនាក់ទំនង​ 078 666 449 / 089 777 641 / 023 88 55 15 (សាខា​បាក់ទូក)។

    @ Bennelli

    ជា​យីហោ​ម៉ូតូ​ធំ​របស់​អ៊ីតាលី​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​ប្រវត្តិ​តាំងពី​ ឆ្នាំ​១៩១១ មក​ម្ល៉េះ។ Bennelli នាំ​ចូល​ដោយ​ក្រុមហ៊ុន Benelli-Keeway Cambodia ដែល​មាន​ជា​ច្រើន​ម៉ូដែល​ដូចជា RKS-150 ជា​ដើម​។

    ក្រុមហ៊ុន Benelli-Keeway Cambodia ស្ថិត​នៅ​កែង​ស្តុប​បូកគោ​ដែល​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅសេទុង ឬ​ទាក់ទង​តាម​ទូរសព្ទ ០២៣ ៧២ ៧៣ ៧៣ និង ០៩៥ ៦៦៦ ៥៨១ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​។

    @ Aprilia

    Aprilia

    ក្រុមហ៊ុន Aprilia ជា​ក្រុមហ៊ុន​ដែល​នាំ​ចូល​​ម៉ូតូ​ធំ​របស់​អ៊ីតាលី​មួយ​ទៀត។ Aprilia មាន​ប្រវត្តិ​លើ​ទីផ្សារ​ជាង​ ៤០ ឆ្នាំ​ហើយ​ក្រុមហ៊ុន​ក៏​ទើប​តែ​ចាប់ផ្តើម​ប្រឡូក​ក្នុង​ការ​នាំ​ចូល​ដ៏​ល្បី ​នេះ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៤។

    ព័ត៌មាន​អាច​ទំនាក់ទំនង​ក្រុមហ៊ុន Aprilia Cambodia ឬ​តាម​លេខ​ទំនាក់ទំនង 017 250 222/270 222។

    @ KTM

    ក្រុមហ៊ុន KTM គឺ​ជា​ក្រុម​ហ៊ុន​ម៉ូតូ​របស់​ប្រទេស​អូទ្រីស​ដែល​នាំ​ចូល​នូវ​ម៉ូតូ​ប្រភេទ​ ស្ព័រ។ មាន​ម៉ូដែល​ជា​ច្រើន​ដូចជា KTM Duke 200, 390, 690, KTM RC200, RC250, RC390។

    ព័ត៌មាន​អាច​ទំនាក់ទំនង​ក្រុមហ៊ុន KTM Cambodia សាខា​នរោត្តម ឬ សាខា​អូឡាំពិក ឬ​អាច​ទំនាក់ទំនង​តាម​លេខ ០៦៩ ៥១៣ ៧៧៧/ ០៦៩ ៣៥៦ ៧៧៧៕

    @ Hyosung

    ជា​ម៉ូតូ​ធំ​របស់​កូរ៉េ ដែល​ទើប​បើក​ទីផ្សារ​ប្រកួតប្រជែង​ម៉ូតូ​ធំ​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​ នេះ​​នាំ​ចូល​ដោយ​ក្រុមហ៊ុន KR Motor។ ក្រុមហ៊ុន​បាន​នាំ​ចូល​ម៉ូដែល​ជា​ច្រើន​ដូចជា​ប្រភេទ​ស្ព័រ GD 250R, GT 250R និង​ប្រភេទ Street និង Cruiser ជា​ច្រើន​ម៉ូដែល​ទៀត។

    ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​ KR Motor ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះលេខ ១៥A,១៦A,១៧A , បុរី​ឡាសែន​កោះពេជ្រ ភ្នំពេញ ឬ​លេខ​ទំនាក់ទំនង៖ 010/099/087 511 999។

    @ Suzuki

    ក្រុមហ៊ុន OMC ក៏​ទើប​តែ​សាកល្បង​ក្នុង​ការ​នាំ​ចូល​ប្រភេទ​ម៉ូតូ​ធំ Suzuki បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈរ​ជើង​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​នាំ​ចូល​និង​ ចែកចាយ​លក់​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ​និង​អូតូ​របស់​ក្រុមហ៊ុន Suzuki ក្នុង​ប្រទេស​កម្ពុជា។ មាន​ម៉ូដែល​ដូចជា Suzuki Gixxer និង Suzuki GD។

    ព័ត៌មាន​បន្ថែម​ក្រុមហ៊ុន OMC មាន​ទីតាំង​អាគារ 479-481 តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ឬ​អាច​ទាក់ទង​តាម​លេខ​ទំនាក់ទំនង ០២៣ ២២៤ ៨៦៦៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: យីហោ​ម៉ូតូ​​​ធំៗ​សំបូរ​​បែប​លើ​​ទីផ្សារ​ ម៉ាក​ល្បីៗ​​កាន់​តែ​​ប្រជែង​គ្នា​ Rating: 5 Reviewed By: Unknown
    Scroll to Top