• ព័ត៌មានថ្មី

    Wednesday, November 4, 2015

    Arsenal របួស​កីឡាករ​៩នាក់ តើ Bayern អាច​សងសឹង​បានអត់យប់នេះ?

    ក្រុម ​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Allianz Arena ​ស្វាគមន៍​ក្រុម​ខ្លាំង​អង់គ្លេស​កាំភ្លើង​ធំ Arsenal ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​ពូល​ F ​នា​វេលា​ម៉ោង​០២:៤៥​នាទី​​យប់​នេះ។



    ​កាល​ជើង​ទី​១ នៅ​ទឹកដី​អង់គ្លេស កាំភ្លើង​ធំ​បាន​បាញ់​ Bayern ឲ្យ​ស្គាល់​បរាជ័យ​លើក​ដំបូង​​នៅ​រដូវ​កាល​នេះ ដោយ​លទ្ធផល ២-០។ ដូច្នេះ​យប់​នេះ​សម្រាប់​ Bayern ​គឺជា​ការ​ប្រកួត​សង​សឹង​មួយ ដើម្បី​ចង់​សង​ភាព​ឈឺចាប់​ឲ្យ​ Arsenal វិញ។

    ​សម្ដី​អ្នកចាត់ការ៖

    2

    ​Pep Guardiola ​អ្នកចាត់ការ​ក្រុម​ Bayern បាន​និយាយ​មុន​ប្រកួត​ធំ​នេះ​ថា៖ “វា​ដូច​ជា​ការ​ប្រកួត​ថ្មី​មួយ បន្ទាប់​ពី​យើង​ចាញ់​នៅ​ទីក្រុង​ឡុងដុង។ នេះ​ជា​ការ​ប្រកួត ដែល​យើង​ចង់​ឈ្នះ នៅ​មុខ​អ្នកគាំទ្រ​របស់​យើង។ យើង​មាន​ពេល​៩០​នាទី​ ដើម្បី​ខិត​ជិត​ឡើង​ទៅ​កាន់​វគ្គ​ជា​បន្ត។ Arsenal ជា​ក្រុម​ ដែល​ចូល​ចិត្ត​បាន​បាល់​ ហើយ​វាយ​បក​ភ្លាមៗ។ ដូច្នេះ​យើង​ចង់​ដាក់​សំពាធ​ពួកគេ​ឲ្យ​ខ្លាំង កុំ​ឲ្យ​ពួកគេ​ទៅ​ណា​ឆ្ងាយ​ពី​តំបន់​គ្រោះ​ថ្នាក់​របស់​គេ”។

    1

    រីឯ​ Arsène Wenger ​អ្នកចាត់ការ​ចាស់​វស្សា​របស់​កាំភ្លើង​ធំ​វិញ បាន​និយាយ​ថា៖ “យើង​ត្រូវ​តែ​រក្សា​ទម្រង់​លេង​ឲ្យ​បាន​ល្អ​ដូច​មុន។ យើង​ចង់​បាន​លទ្ធផល​វិជ្ជមាន​ម្ដង​ទៀត។ យើង​នៅ​តែ​បន្ត​អភិវឌ្ឍន៍ ​ក្រុម​របស់​យើង។ យើង​លេង​បាន​យ៉ាង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​​នេះ ដែល​ធ្វើ​ឲ្យ​យើង​ជឿ​ថា នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​​ប្រកួត​នេះ”។

    ​ជើង​កីឡាករ៖

    3

    ម្ចាស់​ផ្ទះ​ Bayern ​នឹង​អវត្តមាន​​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា Franck Ribery (របួស​ក​ជើង), Mario Gotze (ក្រលៀន) និង​ Sebastian Rode ​(របួស​ភ្លៅ) ប៉ុន្តែ​ Arjen Robben និង​ Javi Martinez ​ដែល​ទើប​តែ​ត្រឡប់​ពី​របួស​ អាច​ចូល​លេង​បាន​វិញ​ហើយ។ ដូច្នេះ​១១​នាក់​ដំបូង​ក្រុម​យក្ស​អាល្លឺម៉ង់ អាច​ជា៖ Neuer, Lahm, Boateng, Martinez, Alaba, Alonso, Vidal, Costa, Robben, Muller, Lewandowski។

    4

    ចំណែក​ក្រុម​ភ្ញៀវ​ Arsenal វិញ របួស​កីឡាករ​សំខាន់ៗ​​សរុប​ដល់​ទៅ​៩​​នាក់​ឯ​ណោះ ក្នុង​នោះ​មាន​ Walcott (របួស​កំភួន​ជើង), Oxlade-Chamberlain (សរសៃពួរ), Arteta (ក​ជើង), Ramsey (សរសៃពួរ), Ospina (របួស​ស្មា), Wilshere (កំភួន​ជើង), Rosický (ជង្គង់), Welbeck (ជង្គង់) ខណៈ​ដែល​ខ្សែ​ការពារ​​ Hector Bellerin ទើប​តែ​របួស​ក្រលៀន​ថែម​ទៀត។ ដូច្នេះ​១១​នាក់​ដំបូង របស់​កាំភ្លើង​ធំ អាច​ជា៖ Cech, Debuchy, Koscielny, Mertesacker, Moreal, Coquelin, Cazorla, Ozil, Sanchez, Campbell, Giroud។

    ​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

    ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​សរុប​ចំនួន​៩​ដង ក្នុង​នោះ​ Bayern ឈ្នះ​​៤​ដង, Arsenal ឈ្នះ​៣​ដង និង​ស្មើ​គ្នា​២​ដង។ ជួប​គ្នា​ចុង​ក្រោយ កាល​ខែ​មុន Arsenal ឈ្នះ ២-០។

    ​Arsenal របស់​ Arsene Wenger ​ឈ្នះ​ទាំង​៥​ប្រកួត នៅ​ Premier League ក្នុង​៥​​​ប្រកួត​​​ចុង​ក្រោយ​នេះ និង​ស៊ុត​គេ​ចូល​១៦​គ្រាប់។ រីឯ​ Bayern វិញ ឈ្នះ​រហូត​នៅ ​Bundesliga តាំង​ពី​បើក​រដូវ​កាល​ថ្មី​ ​ប៉ុន្តែ​ទើប​តែ​ភ្លាត់​ស្មើ​ Eintracht Frankfurt ​០-០ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ប៉ុណ្ណោះ៕

    ​ព្យាករណ៍​គូ​នេះ​គឺ៖ Bayern Munich ៣-០ Arsenal, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

    ​គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Arsenal របួស​កីឡាករ​៩នាក់ តើ Bayern អាច​សងសឹង​បានអត់យប់នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top