• ព័ត៌មានថ្មី

    Wednesday, November 4, 2015

    Gerrard អាច​នឹង​ត្រឡប់​មក​លេង​ឲ្យ Liverpool វិញ

    អតីត ​ប្រធាន​ក្រុម Liverpool កីឡាករ Steven Gerrard អាច​នឹង​ត្រឡប់​មក​លេង​នៅ​ទឹកដី Anfield វិញ ក្រោយ​ពី​បាន​ពិភាក្សា​ជាមួយ​គ្រូ​បង្វឹក​ថ្មី​លោក Jürgen Klopp។

    យោង​តាម​ប្រភព​ព័ត៌មាន​ផ្សាយ​ថាលោកKlopp បាន​និយាយ​ទៅ​កាន់កីឡាករ​វ័យ​៣៥​ឆ្នាំ​ជា​ច្រើន​ដងតាម​ទូរសព្ទ ចាប់​តាំង​ពី​លោក​មក​កាន់​តំណែង​នៅ Liverpool កាល​ពី​ខែ​មុន។ អតីត​អ្នក​ចាត់​ការ​ទូទៅ Dortmund ជឿ​ជាក់​ថា​វត្តមាន Gerrard នឹង​ជួយ​ពង្រឹង​ស្តង់ដារ​នៃ​ការ​បង្វឹក​របស់​លោក ជាមួយ​កីឡាករ​ទាំងអស់។


    បើ​ការ​ពិភាក្សា​ទទួល​ជោគជ័យ Gerrard អាច​នឹង​ហ្វឹកហាត់​លេង​ជាមួយ Liverpool ​ត្រឹម​ថ្ងៃ១៥ មករា​ ហើយគេ​អាច​នឹង​ត្រឡប់​ទៅ​ទឹកដី​អាមេរិក​វិញ​ដើម្បី​ចូលរួម​ជាមួយ Los Angeles Galaxy សម្រាប់​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវកាល​ថ្មី។

    បើ​យោង​តាម​កាល​វិភាគ អតីត​យុវជន Liverpool នឹង​ត្រឡប់​មក​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​នេះ។ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​២គ្រាប់​ក្នុង​ចំណោម ១៤​ប្រកួត ឲ្យ Los Angeles Galaxy។

    កីឡាករ Steven Gerrard នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ និង​គ្រួសារ​របស់​ខ្លួន​ដើម្បី​សម្រេច​ចិត្ត​ទាក់ទង​នឹង​ការ​ចូលរួម​ជាមួយ ក្រុម Liverpool បើ​ទោះ​ជា​ត្រឹម ហ្វឹកហាត់​ជាមួយ​ក្លិប ឬ​លេង​ជា​កីឡាករ​ខ្ចី​ជើង ក៏ដោយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Gerrard អាច​នឹង​ត្រឡប់​មក​លេង​ឲ្យ Liverpool វិញ Rating: 5 Reviewed By: Unknown
    Scroll to Top