• ព័ត៌មានថ្មី

    Thursday, November 19, 2015

    Ronaldo ​​​គ្រោង​​​​​ជួប​ក្មេង​៣​ឆ្នាំ ដែល​រង​គ្រោះ​ក្រោយ​ការ​វាយ​ប្រហារ

    Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid គ្រោង​ទៅ​ជួប​ក្មេង​ប្រុស​​វ័យ​៣​ឆ្នាំ ដែល​រង​គ្រោះ​​​ ដោយសារ​​ការ​​វាយ​ប្រហារ​​ភេរវកម្ម​នៅ​ទីក្រុង​ Beirut ប្រទេស​លីបង់ ​​បន្ទាប់​ពី​​ឪពុក​ម្ដាយ​របស់​កុមារា​តូច​​រូប​នេះ បាន​​បាត់បង់​ជីវិត​ទាំង​២​នាក់។


    ​ក្មេង​​ប្រុស​​ Haidar Moustafa ​​បាន​រង​របួស​​លើ​​ផ្ទៃ​មុខ ដោយ​មាន​ពាក់​អាវ​ក្រុម​ Real Madrid ​​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​គេ បាន​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​កាល​ពី​សប្ដាហ៍​មុន។ ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់​ឈ្មោះ Rana Harbi ​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter ​របស់​​នាង​បង្ហោះ​រូប​ភាព​កុមារា Haidar នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ចង់​​ស្វែង​រក​ជំនួយ ​ក្នុង​នោះ​នាង​ក៏​បាន​លើក​ឈ្មោះ​ Ronaldo និង​ Real Madrid ផង​ដែរ។

    ជា​លទ្ធផល​​​គណនី​ Twitter របស់​ Real ​តំណាង​នៅ​ប្រទេស​លីបង់ បាន​​​​ប្រកាស​ថា មាន​ដំណឹង​ល្អ​ហើយ ក្មេង​​ប្រុស​​ Haidar ​បាន​ទទួល​ទូរស័ព្ទ​ពី​អេស្ប៉ាញ នឹង​រៀប​ចំ​ឲ្យ​គាត់​ជួប​ជាមួយ​ Cristiano Ronaldo៕

    3

    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​​​គ្រោង​​​​​ជួប​ក្មេង​៣​ឆ្នាំ ដែល​រង​គ្រោះ​ក្រោយ​ការ​វាយ​ប្រហារ Rating: 5 Reviewed By: Unknown
    Scroll to Top