• ព័ត៌មានថ្មី

    Thursday, November 19, 2015

    Crystal Disk Info កម្មវិធី​​ពិនិត្យ​មើល​គុណភាព​របស់ Hard Disk

    តើ​ប្រិយមិត្ត​ប្រើប្រាស់ ​កុំព្យូទ័រ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ? ហើយ​មាន​ដឹង​ថា​ គុណភាព​នៃ​ Hard Disk ដែល​ប្រើ​ប្រាស់​រាល់​ថ្ងៃ​នោះ​វា​មាន​ គុណភាព​បែប​ណា​ទេ? កម្មវិធី​ Crystal Disk Info ជា​កម្មវិធី​មួយ​ដែល​មាន​មុខងារ​ពិសេស​អាច​ជួយ​ឆែក​មើល​គុណភាព​នៃ​ Hard Disk របស់​កុំព្យូទ័រ​ប្រិយមិត្ត​ថា តើ​វា​មាន​ដំណើរការ​ល្អ​ ឬ​មួយ​ក៏​អត់?



    លក្ខណះ​ពិសេស​របស់​កម្មវិធី​នេះ​គឺ ងាយ​ស្រួល​ក្នុង​ការ​តម្លើង​ដាក់​លើ​កុំ​ព្យួទ័រ​របស់​ប្រិយមិត្ត ព្រោះ​វា​មាន​ទំហំ​តែ ៦.៧៤ MB អាច​ប្រើ​បាន​រហូត​ដោយ​មិន​ចាំបាច់​បារម្មណ៍​ពី​ការ​ Update និង​អាច​ដំណើរការ​បាន​នៅ​លើ Window XP, 7, 8, 8 Pro។ ជាង​នេះ​ទៀត​ក្រោយ​ពី​តម្លើង រួច​ហើយ​យើង​អាច​ឆែក​ដឹង​ពី​សីតុណ្ហភាព និង​ស្ថានភាព Hard Disk ថា​ល្អ ឬ អត់។

    ពេលនេះ Sabay នឹង​លើក​យក​គន្លឹះ​មួយ​ដើម្បី​ឱ្យ​លោក​អ្នក​អាច​ឆែក​មើល​គុណភាព​នៃ​ Hard Disk បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​នៃ​កម្មវិធី​ Crystal Disk info ដូច​ខាង​ក្រោម៖

    ១/ ដំបូង​ប្រិយមិត្ត​​ចូល​ទៅ​ទាញ​យក​កម្មវិធី​ Crystal Disk info តាម​​តំណ​ភ្ជាប់​នេះ http://crystalmark.info/ រួច​ចុច​ Next ដើម្បី​ដំឡើង

    HDD1
    ២/ បន្ទាប់​មក​ចុច​ធីក​លើ I accept the agreement រួច​ចុច​ Next ដើម្បី​បន្ត​ការ​ដំឡើង

    HDD2

    ៣/ សូម​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​ដំឡើង​កម្មវិធី​នេះ​ ដោយ​ចុច​ Browse ។ តែ​ប្រសិន​បើ​អ្នក​ចង់​បាន​ជា​ទម្រង់​ដើម​ស្រាប់​ សូម​ចុច​លើ Next ដើម្បី​ដំឡើង​បន្ត

    HDD3

    ៤/ តើ​អ្នក​ចង់​បង្កើត​ icon នៅ​លើ​ Desktop ដែរ​ឬ​ទេ? ប្រសិន​បើ​អ្នក​ចង់​បង្កើត​សូម​ចុច​ធីក​លើ​​ Create a desktop icon រួច​ចុច​ Next

    HDD4

    ៥/ នៅ​ក្នុង​ជំហាន​នេះ​ តើ​​ប្រិយមិត្ត​​ចង់​ដំឡើង​កម្មវិធី TuneUp Utilities 2013 ដែរ​ឬ​ទេ? ប្រសិន​ចង់​ដំឡើង​សូម​ធីក​លើ I accept the terms of the TuneUp Utilities 2013 រួច​ចុច​ Next ដើម្បី​បញ្ចប់​ការ​ដំឡើង

    HDD5
    ៦/ ចុងក្រោយ​​ប្រិយមិត្ត​​នឹង​អាច​ឆែក​មើល​គុណភាព​នៃ​ Hard Disk បាន​យ៉ាង​ងាយ​ស្រួល​។ វា​នឹង​បង្ហាញ​ Health Status ចំពោះ​ Hard Disk និង​កម្រិត​សីតុណ្ហភាព​​ផង​ដែរ៕

    HDD6
    • Blogger Comments
    • Facebook Comments
    Item Reviewed: Crystal Disk Info កម្មវិធី​​ពិនិត្យ​មើល​គុណភាព​របស់ Hard Disk Rating: 5 Reviewed By: Unknown
    Scroll to Top