• ព័ត៌មានថ្មី

    Saturday, November 7, 2015

    Mourinho ​ខ្ជិល​ត​វ៉ា​ជាមួយ​ FA ព្រម​ទទួល​ពិន័យ​ ​នឹង​ត្រូវ​អវត្តមាន​​យប់​នេះ

    ​ Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea ពុំ​បាន​ត​វ៉ា​ជាមួយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ​ទេ ពោល​គឺ​លោក​ព្រម​ទទួល​ការ​ពិន័យ​១​ប្រកួត​មិន​អាច​ចូល​ទីលាន ដែល​មាន​ន័យ​ថា ​រូប​លោក នឹង​ត្រូវ​អវត្តមាន​​ពេល​តោ​ខៀវ ប៉ះ​ Stoke City ​នៅ​កីឡដ្ឋាន​ Britannia Stadium ​យប់​នេះ។


    ​​​ក្រៅ​ពី​ពិន័យ​មិន​ឲ្យ​ចូល​បញ្ជា​កូន​​ក្រុម​១​ប្រកួត​ ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ​ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ផោន​ផង​ដែរ រឿង​ដែល​​រូប​លោក ប្រើ​ពាក្យ​សម្ដី និង​កាយ​វិការ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល​ដល់​ក្នុង​បន្ទប់​ផ្លាស់​ សំលៀកបំពាក់ កាល Chelsea​ ​ប្រកួត​ចាញ់​ West Ham ២-១ ​ថ្ងៃ​ទី​២៤ ខែ​តុលា។

    ​យ៉ាងណា Mourinho ​នឹង​តាម​ដាន​ការ​ប្រកួត​យប់​​នេះ​នៅ​តាម​ទូរទស្សន៍ ក្នុង​សណ្ឋាគារ​ដែល​ក្រុម​សម្រាក ហើយ​​អ្នកចាត់ការ​រហស្សនាម “Special One” នឹង​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ ​ដើម្បី​ទាក់ទង​ជាមួយ​នឹង​ជំនួយ​ការ​របស់​លោក​ដែល​​នៅ​ទីលាន​ផ្ទាល់ ​និង​អាច​ពិភាក្សា​​​ការ​ផ្លាស់ប្ដូរ​ទម្រង់​លេង​​របស់​ក្រុម ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​ខ្ជិល​ត​វ៉ា​ជាមួយ​ FA ព្រម​ទទួល​ពិន័យ​ ​នឹង​ត្រូវ​អវត្តមាន​​យប់​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top