• ព័ត៌មានថ្មី

    Wednesday, November 4, 2015

    Sir Alex ​ធ្លាប់​ធ្វើ​ឲ្យ​ Ronaldo ស្រក់​ទឹក​ភ្នែក កាល​នៅ​ Man Utd

    Sir Alex Ferguson ​ធ្លាប់​ធ្វើ​ឲ្យ​ Cristiano Ronaldo ​​យំ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ​​​បន្ទាប់​ពី​អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហមស្ដី​ឲ្យ​​តារា​ឆ្នើម​រូប ​នេះ កាល​នៅ​​ក្រុម​ Man Utd។ ​នេះ​បើ​​ការ​បង្ហាញ​នៅ​ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់​​ Super Star ​ក្រុម​ Real Madrid រូប​នេះ។


    ​បុរស​សញ្ជាតិ​ស្កុតឡែន​ Sir Alex ​ដែល​ទិញ​យក​ Ronaldo ទៅ​កាន់​ Old Trafford តាំង​ពី​វ័យ​១៨​ឆ្នាំ ​បាន​ខឹង​ច្រឡោត​ខ្លាំង បន្ទាប់​ពី​​ Ronaldo បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នៅ​រដូវ​កាល​ដំបូង​របស់​គេ​ជាមួយ​ Man Utd ពេល​លេង​ UEFA Champions League ទល់​នឹង​ Benfica ​នៅ​ប្រទេស​ព័រទុយហ្គាល់ ហើយ​អតីត​អ្នក​ចាត់ការ​ក្រុម​ដ៏​ល្បី​រូប​នេះ​យល់​ថា CR7 គឺ​លេង​បែប​អាត្មានិយម​ពេក។

    ​ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់​ Ronaldo ដែល​សរសេរ​ដោយ​ Guillem Balague ​បាន​ឲ្យ​ដឹង​ថា៖ “ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ លោក​ Sir Alex ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ឡើយ និង​​បាន​ស្ដី​ឲ្យ​ CR7 ថា ‍‍‍«តើ​អ្នក​គិត​ថា អ្នក​ជា​នរណា? កំពុង​ព្យាយាម​លេង​តែ​​ម្នាក់​ឯង? អ្នក​មិន​សម​ក្លាយ​ជា​កីឡាករ​​ទេ បើ​អ្នក​ធ្វើ​ដូច​នេះ!»”។

    “Ronaldo ចាប់​ផ្ដើម​យំ។ កីឡាករ​ផ្សេងៗ​ទៀត បាន​ដើរ​ចេញ​ពី​គាត់។ Rio Ferdinand ​បាន​និយាយ​​ថា «គាត់​ត្រូវ​តែ​រៀន​សូត្រ។ នេះ​ជា​សារ​មួយ​​មក​ពី​ក្រុម​ទាំង​មូល មិន​មែន​គ្រាន់​តែ​គំនិត​របស់​ Sir Alex ទេ ពោល​គឺ​គ្រប់​គ្នា​យល់​ថា គាត់​ត្រូវ​តែ​រៀន​សូត្រ​បន្ថែម»”។ អត្ថន័យ​ក្នុង​សៀវភៅ​​ជីវប្រវត្តិ។

    ​យ៉ាងណា ទោះ​មាន​រឿង​ដូច​នេះ​​ក្ដី ​ក៏​ Sir Alex បាន​ជួយ​បណ្ដុះ​បណ្ដាល Ronaldo ឲ្យ​ក្លាយ​ជា​កំពូល​កីឡាករ​​ម្នាក់​ ហើយ​អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​រូប​នេះ ​បាន​ជ្រើស​យក​ឈ្មោះ​ កីឡាករ​វ័យ​​៣០​ឆ្នាំ​រូប​នេះ ក្នុង​ចំណោម​កីឡាករ​ទាំង​៤​នាក់ ដែល​លោក​យល់​ថា ជា​កីឡាករ​លំដាប់​ World Class ដែល​លោក​ធ្លាប់​ដឹក​នាំ​នៅ​ Man Utd ​ជាមួយ​ Eric Cantona, Ryan Giggs និង​ Paul Scholes ​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Sir Alex ​ធ្លាប់​ធ្វើ​ឲ្យ​ Ronaldo ស្រក់​ទឹក​ភ្នែក កាល​នៅ​ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top