• ព័ត៌មានថ្មី

    Tuesday, November 3, 2015

    ៥​ក្រុម ដែល​ធ្លាប់​ឈ្នះ​គ្រប់​ប្រកួត​នៅ​ UEFA Champions League វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល

    ការ ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ បាន​ត្រឡប់​មក​វិញ​នៅ​រាត្រី​នេះ។ ប៉ុន្តែ​ប្រិយ​មិត្ត​ធ្លាប់​ដឹង​​ទេ​ថា តើ​មាន​ក្រុម​ណា​ខ្លះ ដែល​មាន​ប្រវត្តិ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ឬ​ឈ្នះ​ទាំង​៦​ប្រកួត ក្នុង​វគ្គ​នេះ? ចង់​ដឹង​ច្បាស់ សូម​ទស្សនា​៥​ក្រុម​ខាង​ក្រោម៖

    ៥. AC Milan – ១៩៩២/៩៣៖

    11

    ក្រុម​ដំបូង​គេ ដែល​ធ្លាប់​ឈ្នះ​គ្រប់​ការ​ប្រកួត​ UEFA Champions League វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​គឺ AC Milan ​ដែល​ធ្វើ​បាន​នៅ​រដូវ​កាល​១៩៩២/៩៣ និង​ដឹក​នាំ​ដោយ​លោក​ Fabio Capello។ ​នៅ​រដូវ​កាល​នោះ​អតីត​ក្រុម​ជើង​ឯក​​អ៊ីតាលី​ Serie A មួយ​នេះ បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ត្រូវ​ចាញ់​ក្រុម​បារាំង​ Olympique Marseille ​១-០។

    ៤. Paris Saint-Germain – ១៩៩៤/៩៥៖

    10

    ​PSG គឺជា​ក្រុម​ទី​២ ដែល​​មាន​កំណត់ត្រា​ឈ្នះ​១០០% នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ ​​នៅ​រដូវ​កាល​១៩៩៤/៩៥ ដែល​ដឹក​នាំ​ដោយ​លោក​ George Weah។ ក្រុម​អ្នក​មាន​របស់​បារាំង​មួយ​នេះ បាន​បំបាក់​​ទាំង​ក្រុម​ Spartak Moscow, Dynamo Kiev និង​​ក្រុម​យក្ស​អាល្លឺម៉ង់​ Bayern Munich។ ប៉ុន្តែ​​ពួកគេ​បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ចាញ់​ AC Milan ៣-០។

    ៣. Spartak Moscow – ១៩៩៥/៩៦៖

    9

    ​ក្រុម​ខ្លាំង​រុស្សី Spartak Moscow ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន ​នៅ​រដូវ​កាល​១៩៩៥/៩៦ ​ដោយ​ឈ្នះ​គ្រប់​ការ​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ UEFA Champions League បូក​រួម​ទាំង​ឈ្នះ​ក្រុម​អង់គ្លេស​ Blackburn Rovers ​ផង​ដែរ។ ប៉ុន្តែ​ Spartak បាន​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​បន្ទាប់​ពី​ចាញ់​ក្រុម​បារាំង​ Nantes ​សរុប​ទាំង​២​ជើង​ ៤-២។

    ២. Barcelona – ២០០២/០៣៖

    SOCCER-CHAMPIONS/

    ក្រុម​យក្ស​របស់​អេស្ប៉ាញ FC Barcelona ​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ UEFA Champions League រដូវ​កាល​២០០២/០៣ ​បំបាក់​ក្រុម​ Lokomotiv Moscow, Club Brugge ​និង​ Galatasaray ទាំង​ទៅ​ទាំង​មក។ ប៉ុន្តែ​អ្នក​មាន​បុណ្យ បាន​ធ្លាក់​នៅ​វគ្គ​ខ្វែង​៨​ក្រុម​ចុង​ក្រោយ​វិញ​ បន្ទាប់​ពី​ចាញ់​ Juventus សរុប​ទាំង​២​ជើង​ ៣-២។

    ១. Real Madrid – ២០១១/១២ និង​ ២០១៤/១៥៖



    ក្រុម​ជោគជ័យ​ជាង​គេ​បំផុត​ Real ជា​ក្រុម​ដំបូង​គេ ដែល​​បំបែក​កំណត់ត្រា​ឈ្នះ​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​១០០% ២​ដង។ រដូវ​កាល​ ២០១១/១២ Real បាន​យក​ឈ្នះ​លើ​​ក្រុម​នៅ​ក្នុង​ពូល​ជាមួយ​ Lyon, Ajax និង​ Dinamo Zagreb ​តែ​ស្ដេច​ស បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ចាញ់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​ក្រុម​ Bayern Munich ៣-១។

    រីឯ​នៅ​រដូវ​កាល​២០១៤/១៥ កន្លង​ទៅ​ Real បាន​យក​ឈ្នះ​លើ​ក្រុម​ក្នុង​ពូល​ជាមួយ​គ្នា​ទាំង​អស់ FC Basel, Liverpool និង​ Ludogorets ប៉ុន្តែ​ក្រុម​យក្ស​អេស្ប៉ាញ​មួយ​នេះ ​បាន​ធ្លាក់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ចាញ់​ Juventus ​សរុប​ទាំង​២​ជើង​ ៣-២៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ៥​ក្រុម ដែល​ធ្លាប់​ឈ្នះ​គ្រប់​ប្រកួត​នៅ​ UEFA Champions League វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល Rating: 5 Reviewed By: Unknown
    Scroll to Top