• ព័ត៌មានថ្មី

    Saturday, November 7, 2015

    Beckham ​លេង​បាល់​ជាមួយ​សិស្ស​សាលា​​នេប៉ាល់ ​នៅ​កន្លែង​ដែល​ខូច​ខាត​ដោយ​គ្រោះ​​រញ្ជួយ​ដី​

    David Beckham ​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​​ទីក្រុង​ Bhaktapur ​ប្រទេស​នេប៉ាល់​ហើយ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ​និង​បាន​លេង​បាល់​ជាមួយ​ក្មេងៗ​សិស្ស​សាលា​ជា​ច្រើន​នាក់​​នៅ​ទីនោះ ដែល​ជា​តំបន់​ធ្លាប់​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ ដោយ​គ្រោះ​រញ្ជួយ​ដី កាល​ខែ​មេសា។



    ​​អតីត​ Super Star របស់​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ ​បាន​ទៅ​ទស្សនា​ប្រាសាទ​ Bhaktapur Durbar Square ​មុន​នឹង​បង្ហាញ​ពី​បច្ចេកទេស​លេង​បាល់ទាត់​របស់​ខ្លួន​ជាមួយ​ក្មេង​ប្រុស​ ស្រី​ នៅ​សាលា Padam Jyoti ខណៈ​ដែល​បុរស​​វ័យ​៤០​ឆ្នាំ​រូប​នេះ ក៏​បាន​លាប​​មុខ​ពណ៌​ក្រហម​ជាំ ដែល​ជា​ពណ៌​តំណាង​ជាតិ​នេប៉ាល់​ផង​ដែរ។

    Beckham ​នឹង​​ធ្វើ​ដំណើរ​ទៅ​លេង​បាល់ទាត់​សប្បុរសធម៌ នៅ​​ប្រទេស​ចំនួន​៧​ផ្សេងៗ​គ្នា ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​មូលនិធិ​ សម្រាប់​ការងារ​ UNICEF ​ដើម្បី​ជួយ​ដល់​កុមារ។ ​មក​ទល់​ពេល​នេះ តារា​ល្បី​រូប​នេះ​លេង​បាន​២​ប្រទេស​ហើយ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ពុធ ​រូប​គេ​បាន​លេង​បាល់​ទាត់​ក្នុង​ភក់​ជាមួយ​នឹង​ក្មេងៗ​ទាំង​ខោ​ជើង​វែង ​នៅ​ប្រទេស​ប៉ាពូញូវហ្គីណេ៕

    1

    3

    4

    5

    6

    7

    8

    9

    10

    11

    12

    13
    • Blogger Comments
    • Facebook Comments
    Item Reviewed: Beckham ​លេង​បាល់​ជាមួយ​សិស្ស​សាលា​​នេប៉ាល់ ​នៅ​កន្លែង​ដែល​ខូច​ខាត​ដោយ​គ្រោះ​​រញ្ជួយ​ដី​ Rating: 5 Reviewed By: Unknown
    Scroll to Top