• ព័ត៌មានថ្មី

    Saturday, November 7, 2015

    បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

    មិន​ថា​ផលិតផល​ចេញ​ថ្មី​របស់​ក្រុមហ៊ុន​ណា​​នោះ​ទេ ​ គឺ​តែង​តែ​មាន​ចំណុច​ពិសេស​លើស​ផលិតផល​ស៊េរី​ចាស់​របស់​ខ្លួន​ ជា​ពិសេស​គឺ​ផលិតផល​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង។ ជាក់​ស្ដែង​ដូច​ជា​ Surface Book របស់​ក្រុមហ៊ុន​ Microsoft គឺ​មាន​បំពាក់​នូវ​មុខងារ​ពិសេស​ជា​ច្រើន​ បើ​ប្រៀប​ទៅ​នឹង​ MacBook Pro របស់​ Apple។

    ខាង​ក្រោម​គឺ​ជា​ចំណុច​មួយ​​ចំនួន​ដែល​ Surface Book ​ធ្វើ​បាន​​ តែ​ MacBook Pro មិន​អាច៖

    អេក្រង់​ប្រើ​ប្រាស់​ជា​ Touch Screen បាន​

    1

    អេក្រង់​របស់​ Surface Book អាច​​យក​ម្រាម​ដៃ​ទៅ​អូស​លើ​វា​ដើម្បី​បញ្ជា​ដំណើរ​ការ​បាន​ ព្រោះ​អេក្រង់​របស់​វា​ជា​ប្រភេទ​ Touch Screen មិន​ដូច​ជា​អេក្រង់​របស់​ MacBook Pro ឡើយ។


    កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​

    surfacebook-camera-13

    Surface Book មានកាមេរ៉ា​​ទាំង​មុខ​ទាំង​ក្រោយ​ ​ដោយ​កាមេរ៉ា​​ក្រោយ​​ទំហំ​៨MP ដែល​អាច​ថត​រូបភាព​និង​វីដេអូ​​ក្នុង​កម្រិត​ HD បាន​ចំណែក​ MacBook Pro ឯ​ណោះ​វិញ​មាន​តែ​កាមេរ៉ា​ផ្នែក​ខាង​មុខ​មួយ​តែ​ប៉ុណ្ណោះ។


    ប្រើ​ជា​មួយប៊ិច​

    surface-book-1

    ក្រៅ​ពី​មាន​អេក្រង់​ដែល​ជា​ប្រភេទ​ Touch Screen ហើយ​ Surface Book នៅ​មាន​ជា​ប៊ិច​សម្រាប់​គូស​វាស​លើ​អេក្រង់​បាន​ដែល​ងាយ​ស្រួល​ក្នុង​ការ​ ឌីហ្សាញ​រូបភាព​ ​ហើយ​ប៊ិច​នេះ​ផង​ដែរ​ក៏​អាច​ប្រើ​ប្រាស់​​សម្រាប់​បើក​កម្មវិធី​មាន​លើ​ កុំព្យូទ័រ​បាន​ទៀត​ផង

    អាច​ប្រើ​ប្រាស់​ជា​ Tablet បាន​

    surface-book-detached

    អេក្រង់​របស់​ Surface Book មាន​លក្ខណៈ​ពិសេស​ដោយ​សារ​វា​អាច​ផ្ដាច់​ខ្លួន​ចេញ​ពី​ Keyboard បាន​ដើម្បី​ប្រើ​ប្រាស់​ជា​ Tablet៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​ Rating: 5 Reviewed By: Unknown
    Scroll to Top