• ព័ត៌មានថ្មី

    Wednesday, November 4, 2015

    ឥណ្ឌូណេស៊ី​​​បាញ់​ពន្លិច​​​ទូក​​នេសាទ​វៀតណាម​​៦​​គ្រឿង​

    កង ​កម្លាំងជើង​ទឹក​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​បាញ់​ពន្លិច​​ទូក​​​វៀតណាម​៦គ្រឿង ដែល​ចូល​នេសាទ​ខុសច្បាប់​​ក្នុង​តំបន់​ Batam ខេត្ត​ Riau ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។ នេះ​បើ​​តាម​​ការ​ចុះ​ផ្សាយ​របស់ Jakarta Post។

     
    ​​ទូក​នេសាទ​មក​ពី​វៀតណាម​ទាំង​៦​គ្រឿង​បាន​ចូល​​ក្នុង​ដែន​ទឹក​​ ឥណ្ឌូណេស៊ី ​ដើម្បី​រក​ផល​នេសាទ។ Jakarta Post បាន​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ពី​កង​នាវា​ជើង​​ទឹក​ឥណ្ឌូណេស៊ី​ថា៖ “ទូក​ទាំង​នោះ​បាន​ចូល​មក​ដែន​ទឹក ​​និង​បាន​​នេសាទ​​​នៅ​តំបន់​ដែន​ទឹក​របស់​យើង ហើយ​នោះ​ជា​អំពើ​ខុស​ច្បាប់”។
    ​​​​​
    នៅ​ក្នុង​ឆ្នាំ​ដំបូង​​នៃ​​ការ​ឡើង​​កាន់​តំ​ណែង​របស់​​លោក​ប្រធានាធិបតី Joko Widodo ឥណ្ឌូណេស៊ីបាន​ពន្លិច​ទូក​​បរទេស​ចំនួន​១០៦​គ្រឿង​ ដែល​បាន​ចូល​មក​នេសាទ​ខុស​ច្បាប់​​ក្នុង​ដែន​ទឹក​របស់​ខ្លួន។ ទូក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ភាគ​ច្រើន​​មក​ពី​ប្រទេស​វៀតណាម​ ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​ថៃ។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៥ ទូក​ចំនួន​៤១​គ្រឿង​ដែល​ជាប់​ការ​សង្ស័យ​លើ​ការ​នេសាទ​ចូល​ក្នុង​ដែន​ទឹក​ ខុស​ច្បាប់​ រួម​ទាំង​កប៉ាល់​​នេសាទ​​ចិន​ផង​នោះ​ ក៏​ត្រូវ​បាន​កង​កម្លាំង​​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាញ់​​ពន្លិច​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឥណ្ឌូណេស៊ី​​​បាញ់​ពន្លិច​​​ទូក​​នេសាទ​វៀតណាម​​៦​​គ្រឿង​ Rating: 5 Reviewed By: Unknown
    Scroll to Top