• ព័ត៌មានថ្មី

    Friday, November 27, 2015

    Mourinho ចង់ឲ្យ Arsenal ធ្លាក់​ចេញ​ពី Champions League

    លោក Jose Mourinho ចង់​ឃើញ Arsenal ក្លាយ​ជា​ក្រុម​អង់គ្លេស​តែមួយគត់​ដែល​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​តាម​ពូល​ក្នុង​ពានរង្វាន់ UEFA Champions League។
     

    ការ​និយាយបែប​នេះ​ ស្រប​ពេល Arsenal បច្ចុប្បន្ន​ស្ថិត​នៅ​លេខ៣ ក្នុង​ពូល F ដែល​ទាមទារ​ការ​យក​ឈ្នះ​លើ Olympiacos ឲ្យ​បាន​យ៉ាង​តិច​២គ្រាប់ ដើម្បី​អាច​ឡើង​ទៅ​វគ្គ​បន្ត។

    ឆ្លើយ​តប​នឹង​សំនួរ​ពី​មូលហេតុ​ដែល​ចង់​ឲ្យក្រុម​លោក Arsene Wenger ធ្លាក់​ត្រឹម​វគ្គជម្រុះ​តាម​ពូល Mourinho បាន​ប្រាប់​ថា ព្រោះ​តែ​គ្រូ​បង្វឹក Olympiacos លោក Marco Silva គឺជា​មិត្តល្អ​ម្នាក់​របស់ខ្លួន។

    “ជា​ទម្លាប់​ខ្ញុំ​តែង​ចង់​ឲ្យ​ក្លិប​មក​ពី​អង់គ្លេស​ឡើង​ទៅ​ជុំ​បន្ត។ ប៉ុន្តែ Arsenal ស្ថិត​នៅ​ក្នុង​ពូល​ជាមួយ​ក្រុម​ដែលមិត្តភ័ក្ដិ​របស់​ខ្ញុំ​តាំង​ពី​វ័យ​កុមារ​កំពុង​ដឹកនាំ ដូច្នេះ​ខ្ញុំ​សូម​និយាយដោយ​ស្មោះ​ថា ខ្ញុំ​ចង់​ឲ្យ Olympiakos ទៅ​វគ្គ​បន្ត​ជាមួយ Bayern ដែល​កក់​កៅអី​រួច​ជា​ស្រេច”។ Mourinho បញ្ជាក់​ដូច្នេះ។

    arsenal

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ចាត់​ការ​ទូទៅ​វ័យ​៥២ឆ្នាំ​ ក៏​បាន​និយាយ​ផង​ដែរថា Arsenal នៅ​តែ​អាចមាន​សង្ឃឹម​ឈ្នះ ពេល​ទៅ​ទីក្រុង​អាតែន ដើម្បី​​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ចង់ឲ្យ Arsenal ធ្លាក់​ចេញ​ពី Champions League Rating: 5 Reviewed By: Unknown
    Scroll to Top