• ព័ត៌មានថ្មី

    Wednesday, November 25, 2015

    បច្ចេកវិទ្យា​ Li-Fi ធ្វើ​តេស្ត​លើក​ដំបូង​ល្បឿន​លឿន​ជាង​ Wi-Fi ១០០​ដង​

    នៅ​ទី​បំផុត​​ បច្ចេកវិទ្យា​ថ្មី​ Li-Fi បាន​ឈាន​ដល់​ការ​ធ្វើ​តេស្ត​ក្រៅ​មន្ទីរ​ពិសោធ​ជា​​លើក​ទី​មួយ​​ក្នុង​ ប្រវត្តិសាស្ត្រ​​ដោយ​ក្រុមហ៊ុន​ Velmenni។



    Li-Fi គឺ​ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​នូវ​ពន្លឺ​ដើម្បី​បញ្ជូន​ទិន្នន័យ​ ក្នុង​ល្បឿន​លឿន។ កាល​ពី​ដើម​ឆ្នាំ​នេះ​ Li-Fi ធ្លាប់​បាន​ធ្វើ​តេស្ត​នៅ​ក្នុង​មន្ទីរ​ពិសោធ​ ដោយ​វា​​​មាន​ល្បឿន​បញ្ជូន​​ 224 gigabits ក្នុង​មួយ​វិនាទី។ ឥឡូវ​នេះ​ក្រុមហ៊ុន​ Velmenni បាន​ធ្វើ​តេស្ត​ក្រៅ​មន្ទីរ​ពិសោធ​វិញ​ម្ដង​​ដែល​ជា​លទ្ធផល​បង្ហាញ​ថា​ Li-Fi មាន​ល្បឿន​បញ្ជូន​ទិន្នន័យ​ 1GB ក្នុង​មួយ​វិនាទី​ នេះ​មាន​ន័យ​ថា​លឿន​ជាង​ល្បឿន​ជា​មធ្យម​របស់​ Wi-Fi បច្ចប្បន្ន​ដល់​ទៅ​១០០​ដង។

    Li-Fi ត្រូវ​បាន​​រក​ឃើញ​ដោយ​លោក ​Harald Hass ​​​សាស្ត្រាចារ្យ​នៃ​​សកលវិទ្យាល័យ​ Edinburg ប្រទេស​ស្កុតឡែន។ លោក​បាន​បកស្រាយ​ថា​ប្រើ​ប្រាស់​​​តែ​អំពូល​ LED មួយ​ Li-Fi អាច​បញ្ជូន​ទិន្នន័យ​បាន​ខ្លាំង​ជាង​បង្គោល​អង់តែន​ទៅ​ទៀត។ ឥឡូវ​នេះ​ឈាន​ដល់​ការ​ពិសោធ​ជាក់​ស្ដែង​​ក្រុមហ៊ុន​ Velmenni បាន​បង្កើត​អំពូល​​ឆ្លាត​វ័យ​មួយ​​ប្រភេទ​ ដែល​នឹង​ជា​ដំណោះស្រាយ​យ៉ាង​ល្អ​សម្រាប់​ឧស្សាហកម្ម​ធំៗ។

    គួរ​បញ្ជាក់​ថា​​គេ​នឹង​មិន​ប្រើ​ Li-Fi ​ជំនួស​ឲ្យ​​ W-Fi ​ទាំង​ស្រុង​នោះ​ទេ​ព្រោះ​ការ​ធ្វើ​បែប​នេះ​​​ត្រូវ​ចំណាយ​ថវិកា​ច្រើន ប៉ុន្តែ​ Li-Fi នឹង​ត្រូវ​ប្រើ​ដោយ​គួប​ផ្សំ​ជា​មួយ​ Wi-Fi៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បច្ចេកវិទ្យា​ Li-Fi ធ្វើ​តេស្ត​លើក​ដំបូង​ល្បឿន​លឿន​ជាង​ Wi-Fi ១០០​ដង​ Rating: 5 Reviewed By: Unknown
    Scroll to Top