• ព័ត៌មានថ្មី

    Monday, November 16, 2015

    បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

    រដ្ឋមន្ត្រី ​ការពារ​ជាតិ​បារាំង​បាន​និយាយ​កាល​ពី​មុន​នេះ​បន្តិច​ថា ​យន្តហោះ​បារាំង​១០​គ្រឿង​កំពុង​​បើក​ការ​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក ទៅ​លើ​ទីក្រុង Raqqa ​​​ប្រទេស​ស៊ីរី ​ក្នុង​គោល​បំណង​វាយ​កម្ទេច​ពួក ISIS ​ជា​ការ​សងសឹក​ចំពោះ​​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​មក​លើ​​ប្រជាជន​បារាំង។


    ពួក ISIS ​បាន​ចេញ​មុខ​មកអះអាង​ថា​ ​សោកនាដ​កម្ម​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ដែល​បណ្ដាល​ឱ្យ​ប្រជាជន​ស្លូតត្រង់​១២៩​នាក់​ស្លាប់ ​និង​​របួស​ជា​ច្រើន​នាក់​ទៀត​ ជា​ទង្វើ​របស់​ខ្លួន។ លោកប្រធានាធិបតី​បារាំង​ Francois Hollande ​បាន​ចេញ​មុខ​មក​ថ្កោលទោស​ចំពោះ​អំពើ​នេះ​ជា​ដាច់​ខាត ដោយ​សន្យា​ថា ​នឹង​វាយ​ប្រហារ​សងសឹក​វិញ​គ្រប់​វិធីសាស្ត្រ​ទាំង​អស់ មិន​ញញើត​ដៃ​ឡើយ។

    ដូច​អ្វី​ដែល​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ ២៤​ម៉ោង​ក្រោយ ​កង​កម្លាំង​ទ័ព​អាកាស​របស់​បារាំង​បាន​បើក​ការ​វាយ​ប្រហារ​មែន ដោយ​យន្តហោះ​១០​គ្រឿង​ចេញ​ប្រតិបត្តិការ ក្នុង​នោះ​មាន​យន្ដហោះ​មួយ​ចំនួន​ទម្លាក់​គ្រាប់​បែក​យ៉ាង​តិច​២០​គ្រាប់​ទៅ ​លើ​ទីក្រុង Raqqa ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​ជា​គោលដៅ​របស់​ពួក ISIS ​លាក់​ខ្លួន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង Rating: 5 Reviewed By: Unknown
    Scroll to Top