• ព័ត៌មានថ្មី

    Friday, November 27, 2015

    ល្បីថា​ Pep យល់​ព្រម​​​ទៅ​ដឹកនាំ Man City ​រដូវ​កាល​ក្រោយ

    លោក Pep Guardiola បាន​យល់ព្រម​ទៅ​ដឹកនាំ​ក្លិប Manchester City នៅ​រដូវ​កាល​ក្រោយ​ហើយ។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​អេស្ប៉ាញ។


    Pep Guardiola មាន​ក្លិប​ជា​ច្រើន​ចង់​បាន បើ​ចេញ​ពី​អាល្លឺម៉ង់

    កុងត្រា​ចាស់​របស់ Pep ជាមួយ Bayern Munich នឹង​អស់​សុពលភាព​នៅ​ចុង​រដូវ​កាល ហើយ​លោក​នឹង​ចរចា​ជាមួយ​ជាមួយ​ក្រុម​ជើងឯក​អាល្លឺម៉ង់​ខែ​ក្រោយ​ ដើម្បី​សម្រេច​ពី​អនាគត​របស់​ខ្លួន។ Pep បាន​ចំណាយ​ពេល​៣​រដូវកាល​នៅ​អាល្លឺម៉ង់​ ហើយ​ក្តី​ស្រមៃ​បន្ទាប់​ គឺ​ការទៅ​ដឹកនាំ​នៅ​ទឹកដី​របស់​អង់គ្លេស។

    ប្រភព​ពី El Mundo Deportivo កាសែត​មាន​មូលដ្ឋាននៅ​ទីក្រុង Barcelona បាន​ផ្សាយ​ថាគ្រូ​បង្វឹក​វ័យ៤៤ឆ្នាំ ​បាន​ចុះ​កុងត្រា​ទុក​មុន​ជាមួយ Man City កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ពោល​គឺ​២៤ម៉ោង មុន​ពេល​ក្រុម​ដែល​កំពុងដឹក​នាំ​ដោយ​លោក Manuel Pellegrini បរាជ័យ​ក្រោយ​ថ្វី​ជើង ​Juventus នៅChampions League ។

    15
    អ្នកចាត់ការ Manuel Pellegrini របស់ Man City អាច​អស់​តំណែង​រដូវ​កាល​ក្រោយ

    ខាង​ភាគី​ Bayern Munich គ្រោង​ចរចា​លើ​កុងត្រា​ថ្មី​របស់ Guardiola ក្រោយ​ការ​ប្រកួត​ជាមួយ Hannover នៅ​ថ្ងៃ​ទី១៩ ខែធ្នូ។ ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ ធ្លាប់​សន្យា​ថា​នឹង​ធ្វើការ​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​នៅ​ចុង​ ឆ្នាំនេះ ហើយ Manchester City មិន​មែន​ជា​ក្រុម​តែមួយ​នោះ​ទេ​ដែល​ព្យាយាម​ចង់​បាន​រូប​លោក​ ក្នុង​ករណី​​មាន​ការ​ដើរចេញពី​ប្រទេស​អាល្លឺម៉ង់កើតឡើង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បីថា​ Pep យល់​ព្រម​​​ទៅ​ដឹកនាំ Man City ​រដូវ​កាល​ក្រោយ Rating: 5 Reviewed By: Unknown
    Scroll to Top