• ព័ត៌មានថ្មី

    Wednesday, November 4, 2015

    ស្ទើរ​មិន​​ជឿ​​ ថវិកា​ដែល​តៃកុង​ឡាន​ លី លាន​ជា រក​បាន​ក្នុង​មួយ​ឆ្នាំ

    មាន​ហេតុ​ផល​អ្វី​ដែល​ធ្វើ​តៃកុង​ឡាន​ម្នាក់​អាច​រក​បាន​ប្រាក់​ច្រើន​ដូច​នេះ?

    រូប​ថត​មួយ​ចំនួន​នៅ​ពេល​ថ្មី​ៗ​នេះ​របស់​តៃកុង​ឡាន​​របស់​តារា​សម្ដែង​ ចិន លី លាន​ជា​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នៅ​ពេល​ ឃើញ​ថា អ្នក​បើក​ឡាន​រូប​នេះ​មាន​រូប​រាង​ដូច​ជា​តារា​សម្ដែង​​ក្បាច់​គុន​​បេះ​ បិទ។


    មូលហេតុ​អ្វី​បាន​ជា អ្នក​បើក​ឡាន​នេះ​មាន​មុខ​ដូច​កំពូល​តារា​សម្ដែង​ក្បាច់​គុន​ចិន? ហេតុផល​នោះ​គឺ តៃកុង​ឡាន​រូប​នេះ​គឺ​ជា​បង​ប្អូន​បង្កើត​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Jet Li។ ដើម្បី​សុវត្ថិភាព​​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក លី លាន​ជា បាន​ជួល​បង​​ប្រុស​របស់​ខ្លួន Li Liansheng ធ្វើ​ជា​ជំនួយ​ការ​ក៏​ដូច​ជា​តៃកុង​ឡាន​ផ្ទាល់​ខ្លួន។

    ចំពោះ​ប្រាក់​​បៀវត្សរ៍​សម្រាប់​តៃកុង​ឡាន​រូប​នេះ​គឺ​ច្រើន​ហួស​ពី​ការ​ រំពឹង​ទុក។ លោក Li Liansheng ទទួល​បាន​ប្រាក់​ចំនួន ១,២ លាន​យាន់( ២៦ ម៉ឺន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ ដែល​គិត​ទៅ​គឺ​ប្រមាណ ២,២ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ៕

    jetli (2)
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្ទើរ​មិន​​ជឿ​​ ថវិកា​ដែល​តៃកុង​ឡាន​ លី លាន​ជា រក​បាន​ក្នុង​មួយ​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top