• ព័ត៌មានថ្មី

    Friday, November 20, 2015

    កំណត់​ត្រា​៥​យ៉ាង​ ក្នុង​ជំនួប​ El Clasico រវាង​ Real & Barca

    ជំនួប ​ El Clasico រវាង​ក្រុម​​យក្ស​អេស្ប៉ាញ​ Real Madrid ទល់​នឹង​ Barcelona ​គឺជា​ការ​ប្រកួត​មួយ ដែល​គេ​ជឿ​ថា​ ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​លើ​លោក​ ​និង​មាន​ចំនួន​ចំនួន​អ្នក​ទស្សនា​ច្រើន​បំផុត​​ដាច់​គេ គ្រប់​ប្រភេទ​កីឡា​ទាំង​អស់។ ​​សម្រាប់​​រដូវ​កាល​នេះ​ ការ​ប្រកួត​​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ម៉ោង​១២:១៥​នាទី​យប់ (​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា) ចុង​សប្ដាហ៍​នេះ។


    ​​ក្រុម​ស្ដេច​ស Real Madrid ធ្លាប់​ឈ្នះ​​៩២​ដង ខណៈ​ដែល​អ្នក​មាន​បុណ្យ​ Barca ធ្លាប់​ឈ្នះ​​៨៩ ក្នុង​ជំនួប​ពាន​រង្វាន់​​ទាំង​អស់​សរុប​​១៨១​ប្រកួត។ តើ​ជំនួប​រវាង​ក្រុម​ធំ​ទាំង​២​នេះ មាន​កំណត់ត្រា​អស្ចារ្យ​អ្វី​ខ្លះ? Sabay សូម​បង្ហាញ​ជូន​៥​យ៉ាង​ដូច​ខាង​ក្រោម៖

    ១. ឈ្នះ​ច្រើន​គ្រាប់​បំផុត៖ Real Madrid ១១-១ Barcelona៖

    2
    រូបតំណាង

    Real ធ្លាប់​បំបាក់​​ Barca ​ធ្ងន់​ករ​​បំផុត ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ Copa del Rey ​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​១៩៤៣ ដោយ​លទ្ធផល​ ១១-១។

    ២. កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ៖ Lionel Messi៖

    3

    Super Star ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ​​ស៊ុត​ក្នុង​ចំនួប​ El Clasico ​​សរុប​២១​គ្រាប់ ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ គ្រាប់​បាល់​ទាំង​២១​គ្រាប់​នេះ ​Messi រក​បាន​នៅ​ La Liga ១៤​គ្រាប់, Super Cup ៥​គ្រាប់ និង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​២​គ្រាប់។ រីឯ​ Cristiano Ronaldo ​ស្ថិត​នៅ​លេខ​៣ ស៊ុត​​បាន​១៥​គ្រាប់។

    ៣. ​ស៊ុត​ជាប់ៗ​គ្នា​ច្រើន​ប្រកួត​បំផុត៖ Cristiano Ronaldo (៦​ប្រកួត​ជាប់​គ្នា)៖​​

    4

    ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ CR7 ​ស៊ុត​ចូល​ទី​៧​គ្រាប់ ក្នុង​ជំនួប​ El Clasico ​៦​ដង​ជាប់​ៗ​គ្នា ដោយ​ស៊ុត​ចូល​ដំបូង​ កាល​ប្រកួត​ Copa del Rey ជើង​ទី​១ រដូវ​កាល​២០១១-១២ និង​លើក​ចុង​ក្រោយ​នៅ​ La Liga សប្ដាហ៍​ទី​៧​រដូវ​កាល​២០១២-១៣។

    ៤. ស៊ុត​ Hat-Tricks ​ច្រើន​ជាង​គេ៖ Lionel Messi ​និង​ Ferenc Puskas៖

    5

    Messi និង​​កីឡាករ​ជើង​ចាស់​របស់​ Real លោក​ Puskas គឺ​ធ្លាប់​ស៊ុត​ហ៊ែតទ្រីក​២ដង​ដូច​គ្នា ​ក្នុង​ជំនួប​ El Clasico ​ដែល​ជា​ស្ថិតិ​ច្រើន​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ។

    ៥. កីឡាករ​ដែល​ Assists ច្រើន​ជាង​គេ៖ Lionel Messi៖

    6

    កីឡាករ​វ័យ​២៨​ឆ្នាំ Messi បាន​ Assists ១៣​ដង ​ក្នុង​ជំនួប​ El Clasico ​នេះ​ ហើយ​ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ គ្មាន​កីឡាករ​រូប​ណា ធ្លាប់​ធ្វើ​បាន​ឡើយ៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: កំណត់​ត្រា​៥​យ៉ាង​ ក្នុង​ជំនួប​ El Clasico រវាង​ Real & Barca Rating: 5 Reviewed By: Unknown
    Scroll to Top