• ព័ត៌មានថ្មី

    Monday, November 2, 2015

    Bale គំរាម​ទៅ Man Utd បើ​មិន​បាន​លេង​ជា​ខ្សែ​បម្រើ​កណ្ដាល​

    ភ្នាក់ងារ ​ដែល​ជា​តំណាង​របស់​ Gareth Bale បាន​ប្រាប់​ទៅ Real Madrid ថា ​Bale ចង់​លេង​ជា​​តួនាទី​ខ្សែ​បម្រើ​កណ្ដាល​​ បើ​មិន​ដូច្នោះ​ទេ​រូប​គេ​​នឹង​ពិចារណា​ក្នុង​ការ​ចាក​ចេញ​ទៅ​ចូល​រួម​ ជាមួយក្រុម​បិសាច​ក្រហម Manchester United។


    កីឡាករ​វ័យ២៦ឆ្នាំ កាល​ពី​ពេល​ថ្មីៗ​កំពុង​ជាប់​ទាក់ទង​នឹង​ការ​​ត្រលប់​ទៅ​កាន់​ក្រប​ខណ្ឌ Premier League វិញ​ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា​​​គេ​កំពុង​មាន​ទំនាក់​ទំនង​រកាំរកូសជាមួយ Cristiano Ronaldo នៅ​ទឹកដី Santiago Bernabeu។

    បើ​យោង​តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា​ក្លិប​យក្ស​របស់​អេស្ប៉ាញ ទំនង​ជា​ចង់​លក់ Ronaldo ច្រើន​ជាង​ព្រោះ​កីឡាករ ព័រទុយហ្គាល់​នឹង​ឈាន​ចូល​វ័យ ៣១ឆ្នាំ​នៅ​ខាង​កុម្ភៈ​ឆ្នាំ​ក្រោយ មាន​ន័យថា ពេលនោះ Bale អាច​លេង​នៅ​តួនាទី​ណា​ដែល​គេ​ទាម​ទារ​បាន។

    យ៉ាង​ណា​ក៏​ដោយ Ronaldo នៅ​តែ​ជា​កីឡាករ​បង្គោលដ៏សំខាន់​របស់​ក្លិប ដូច្នេះ​ការ​លក់ Ronaldo ឬ​អត់​គឺ​អាស្រ័យ​លើ ថា​តើ Bale អាច​ធ្វើ​បាន​ល្អ​ និង​មាន​ទំនួល​ខុស​ត្រូវ​ដល់​ក្រុម​ខ្លាំង​កម្រិត​ណា។

    សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​ Bale គួរ​លេង​នៅ​តំបន់​កណ្ដាល​ដូច​ការ​លើក​ឡើង​របស់​ភ្នាក់ងារ​របស់​គេ​ឬ​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bale គំរាម​ទៅ Man Utd បើ​មិន​បាន​លេង​ជា​ខ្សែ​បម្រើ​កណ្ដាល​ Rating: 5 Reviewed By: Unknown
    Scroll to Top