ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City
និងមិត្តស្រី Karina Tejeda បានចំណាយពេលចុងសប្តាហ៏របស់គេ
នៅក្នុងទីក្រុង Barcelona និងបានជួបជាមួយមិត្តរួមក្រុមអាហ្សង់ទីន
Lionel Messi និងមិត្តស្រី Messi នាង Antonella Roccuzzo ផងដែរ។
Aguero បានជាប់ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ក្លិប Barcelona យ៉ាងខ្លាំង ខណៈដែល Messi តែងតែទទូចសុំចង់ឲ្យក្លិបអ្នកមានបុណ្យទិញយកខ្សែប្រយុទ្ធក្លិប មេឃខៀវរូបនេះ ដើម្បីលេងចាប់ដៃគូគ្នា។ ទោះយ៉ាងណាក្លិប Barca មិនទាន់អាចទិញកីឡាករចូលបានទេ ព្រោះនៅជាប់ពិន័យនៅឡើយ ដូច្នេះ Aguero អាចនឹងត្រូវរង់ចាំដល់ខែមករា ឆ្នាំ២០១៦ ទើបអាចផ្ទេរទៅកាន់ក្រុមខ្លាំងអេស្ប៉ាញមួយនេះបាន។
ដោយសារតែក្រុម Man City ពុំមានការប្រកួតក្នុងលីក កាលពីចុងសប្ដាហ៍ ព្រោះជាប់ការប្រកួត FA Cup ក្រុមដទៃទៀតនោះ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានឆ្លៀតពេលទៅមើលការប្រកួតរបស់ក្រុម Barcelona និងទៅលេង Messi ផងដែរ។ ទោះយ៉ាងណា Aguero បានឡើងយន្តហោះឯកជន ធ្វើដំណើរមកកាន់អង់គ្លេសវិញហើយ ដើម្បីចូលហ្វឹកហាត់ឲ្យក្រុមជើងឯក Barclays Premier League នៅថ្ងៃចន្ទនេះ។
Aguero និង Messi គឺជាមិត្តភ័ក្ដិដ៏ជិតស្និទ្ធបំផុតនឹងគ្នា និងធ្លាប់លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន តាំងពីឈុតយុវជនមក។ ជាងនោះទៅទៀតពួកគេទាំង២ ក៏ធ្លាប់គេងក្នុងបន្ទប់១ជាមួយគ្នាទៀតផង ក្នុងយុទ្ធនាការ លេងឲ្យក្រុមជម្រើសជាតិ។
ទោះយ៉ាងណា ខ្សែប្រយុទ្ធឆ្នើមទាំង២រូបនេះនឹងជួបគ្នាម្ដងទៀត ខណៈដែលក្រុម Man City ប៉ះ Barcelona នៅក្នុងកីឡដ្ឋាន Etihad នាថ្ងៃទី២៤ ខែកុម្ភៈនេះ ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ មុនពេលប្រកួតជើងទី២ នៅកីឡដ្ឋាន Nou Camp នាថ្ងៃទី១៨ ខែមិនាខាងមុខ៕
Missi and Aguero |