នៅ ក្នុងសេចក្ដីប្រកាសមួយដែលក្រុមហ៊ុន Google បានផ្ញើទៅម្ចាស់ Blog ដែលប្រើប្រាស់ Blog របស់ Website ខ្លួនថានឹងហាមមិនឲ្យអ្នកប្រើប្រាស់ Blog ទាំងនេះបង្ហោះរូបភាព ឬវីដេអូអាសអាភាសជាសាធារណៈទេ ចាប់ពីថ្ងៃទី២៣ មីនាឆ្នាំនេះទៅ។
ក្រុមហ៊ុន Google មិនចង់លុប ឬបិទ Blog ទាំងនោះទេ តែគ្រាន់តែរក្សាវាជាសម្ងាត់ (private blog ) ដូច្នេះរូបភាព និងវីដេអូអាសអាភាសគឺនឹងមិនអាចត្រូវបានស្វែងជាសាធារណៈទេ (public search)។ ចំពោះរូបភាពនិងវីដេអូអាសអាភាស (Private content) ដែលបានបង្ហោះទាំងនោះគឺអាចមើលបានតែម្ចាស់ Blog, admin និង user ក្នុង Blog តែប៉ុណ្ណោះ។
Google បានឱ្យដឹងទៀតថា Blogger គឺនៅតែអាចមានរូបភាព និង វីដេអូអាសអាភាស តែស្ថិតក្នុងន័យអប់រំ ឬសិក្សាស្រាវជ្រាវ។ ចំណែកឯ Blog ដែលត្រូវបានបិទចោលនោះគឺមានតែ Blog ណាដែលទទួលបានសារបម្រាមពី Google តែប៉ុណ្ណោះ៕