កម្រង
រូបភាពរបស់អ្នកនេសាទចិនដែលថតបានដោយអ្នកថតរូបល្បីឈ្មោះម្នាក់
គឺលោក Bobby Joshi បានឆ្លុះបញ្ចាំងពីរបៀបនេសាទនៅសម័យបុរាណ។
ក្នុងរូបភាពនេះអ្នកនេសាទបានប្រើក្បូនធ្វើពីឫស្សីយ៉ាងសាមញ្ញ
រួមជាមួយនឹងចង្កៀងប្រេងកាតមួយសម្រាប់បំភ្លឺផ្លូវរបស់ពួកគេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងរូបភាពទាំងនេះ
គឺអ្នកនេសាទទាំងនោះបានយកសត្វក្អែកទឹកដែលប្រៀបដូចជា
សមាជិកនៃគ្រួសាររបស់គេ មកចូលរួមនេសាទដែរ។ លោក Bobby Joshi
បានធ្វើដំណើរទៅកាន់ទន្លេ Li ដែលស្ថិតនៅក្នុងទីក្រុង Guilin
ប្រទេសចិន ហើយរូបទាំងនោះត្រូវថតឲ្យបានមុនព្រឹកព្រលឹម។
វិធីនេសាទបែបនេះមិនត្រឹមមានគេប្រើនៅក្នុងប្រទេសចិនប៉ុណ្ណោះ
ទេ នៅជប៉ុនក៏គេធ្វើបែបនេះដែរ ចាប់ផ្ដើមតាំងពីឆ្នាំ៩៦០នៃ គ.ស
ហើយបច្ចុប្បន្ន
ទីតាំងនេសាទទាំងនោះជាកន្លែងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតក្នុង
ទីក្រុង៕