តើអ្នកជាមនុស្សម្នាក់ដែលឧស្សាហ៍បង្ហោះ Status លើ Facebook
ហើយតែងតែពិនិត្យមើលរាល់នាទី ថាតើមានអ្នកណាខ្លះបានចុច Like
និង Comment លើ Status របស់អ្នកមែនទេ? ការសិក្សាមួយបានរកឃើញថា
មនុស្សមួយចំនួន ដែលមានអារម្មណ៍ថា ខ្លួនមិនសូវមានភាពកក់ក្តៅ
តែងតែសកម្មក្នុងការបង្ហោះ Status ហើយមើលឬចុច Like និង Comment
នៅលើ Facebook សឹងគ្រប់ពេល។
អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Union នៅទីក្រុងញ៉ូវយ៉ក បានស្ទង់មតិទៅលើមនុស្សចំនួន ៦០០នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៨៣ឆ្នាំ អំពីទម្លាប់ និងទំនាក់ទំនងរបស់ពួកគេនៅក្នុងបណ្តាញសង្គម Facebook។
ទិន្នន័យនៃការស្ទង់មតិនោះបានរកឃើញថា អ្នកលេង Facebook មានពីរប្រភេទ៖ ទី១. ជំពូកមនុស្សដែលរស់រាយនិងមានទំនុកចិត្តលើខ្លួនឯង និងទី២. ជំពូកមនុស្សដែលចង់បានការស្រឡាញ់ពីអ្នកដ៏ទៃ និងតែងតែមានអារម្មណ៍ខ្វល់ខ្វាយ ថាតើ Status របស់ខ្លួនមានអ្នកចាប់អារម្មណ៍ច្រើនឬអត់។
ចំពោះអ្នកលេង Facebook ជំពូកទី២ នេះ តែងតែបង្ហោះ Status ជាញឹកញយលើ Facebook ហើយបន្ទាប់មកបើកមើលរាល់នាទី (ក្រោយពេល Post Status រួច) ថាតើមានអ្នកណាខ្លះចុច Like ឬ Comment ដែរទេ។ ចំនួន Like ឬ Comment គឺជាចម្លើយតែមួយគត់ ដែលអាចប្រាប់ពួកគេថាតើ “ខ្លួនជាមនុស្សគួរឱ្យទាក់ទាញឬក៏អត់” ឬ “អ្នកគ្រប់គ្នាគិតយ៉ាងណាលើខ្លួន”។
លោក Joshua Hart ដែលជាសាស្រ្តាចារ្យរងផ្នែកចិត្តវិទ្យា បានឱ្យដឹងថា អ្នកប្រើប្រាស់ Facebook ជំពូកទី២ នេះ នឹងមានអារម្មណ៍ល្អ ប្រសិនបើ Status របស់ពួកគេទទួលបានចំនួន Like និង Comment ច្រើន។ ផ្ទុយទៅវិញ ពួកគេនឹងមានអារម្មណ៍ពិបាកចិត្ត ប្រសិនបើអ្វីដែលពួកគេខំបង្ហោះលើ Facebook មិនសូវមានអ្នកចាប់អារម្មណ៍នោះ។ ចំពោះអ្នកឧស្សាហ៍បង្ហោះ Status ហួសហេតុពេក អាចចាត់ទុកជាអ្នកលេង Facebook ជំពូកទី២ ហើយត្រូវទាមទារការយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនទើបបាន។
សាស្រ្តាចារ្យខាងលើ បានបន្ថែមទៀតថា មកទល់ពេលនេះនៅតែមានភាពចម្រូងចម្រាស់នឹងគ្នា (រវាងវិទ្យាសាស្រ្តសិក្សាពីចិត្តសាស្ត្រ និងវប្បធម៌ទំនើប) ថាតើ Facebook ត្រូវបានប្រើ ដើម្បីបម្រើសម្រាប់តម្រូវការមួយវិជ្ជមានឬអវិជ្ជមាន ចំពោះមនុស្សគ្រប់រូប។
លោកបានបន្ថែមចុងក្រោយថា ការស្រាវជ្រាវនៅតែជាការស្រាវជ្រាវ ដូច្នេះមានតែអ្នកលេង Facebook ទេ ដែលអាចដឹងថា តើខ្លួនកំពុងប្រើប្រាស់ Facebook ក្នុងផ្លូវវិជ្ជមាន ឬអវិជ្ជមាន៕