ប្រិយមិត្ត ប្រហែលជាធ្លាប់ឃើញហើយពីបុរសដែលមានមុខមាត់ស្រដៀងមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន និងបុរសដែលស្រដៀងនឹងប្រធានាធីបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។ នៅពេលនេះ ពួកគេទាំង២នាក់ បានជួបគ្នាដោយផ្ទាល់ហើយ គឺជួបនៅ Los Angeles នៅខាងក្រៅពិធីចែកពានរង្វាន់ Oscar កាលពីថ្មីៗកន្លងទៅ។
Howard បាននិយាយថា៖ “នៅពេលដែលយើងទៅដល់វិថី Hollywood Boulevard មានមនុស្សជាច្រើនមកចោមរោមពួកយើង។ ពួកគេតាមយើង ដើម្បីថតរូបជាមួយ”។ ចំណែក Reggie ដែលត្រូវបានគេចាត់ទុកថាជាអ្នកតែងខ្លួនធ្វើលោកអូបាម៉ាសមជាងគេ ក្នុងលោកនោះ បាននិយាយដែរថា៖ “វាជាអារម្មណ៍មួយដ៏អស្ចារ្យ។ មនុស្សជាច្រើនដើរមករកយើង ហើយបង្ហាញអារម្មណ៍រីករាយ និងថតរូបជាមួយយើងដើម្បីទុកអួតមិត្តភក្ដិ និងគ្រួសារថែមទៀតផង”។
មិនមែនមានតែលោក Reggie ម្នាក់នោះទេ ដែលមានមុខមាត់ដូចលោកប្រធានាធីបតីអាមេរិក។ កាលពីថ្មីៗកន្លងទៅនេះ ក៏មានបុរសឥណ្ឌូណេស៊ីម្នាក់មានមុខមាត់ស្ទើរតែច្រឡំនឹងលោក អូបាម៉ា ហើយព្រមទាំងអាចរកចំណូលបានយ៉ាងច្រើនពីការធ្វើខ្លួនឲ្យដូច នោះផងដែរ។ ចង់ដឹងច្បាស់ សូមចុចអានត្រង់នេះ។