អ្នក ថតរូបឈ្មោះ Edy Hardjo មកពីក្រុមហ៊ុន Hrjoe Photography បានធ្វើឲ្យក្រុមវីរបុរសក្នុងខ្សែភាពយន្ត “Avengers” ប្រែក្លាយជាតួអង្គកំប្លែងតាមរយៈសិល្បៈថតរូបពោរពេញដោយគំនិត ច្នៃប្រឌិតរបស់ខ្លួន រួមជាមួយការកែច្នៃតាមកម្មវិធី Photoshop។
រូបថតជាច្រើនសន្លឹករបស់លោកត្រូវបានគេចែកចាយព្រោងព្រាតលើ បណ្ដាញសង្គម Facebook នាដើមសប្ដាហ៍នេះ ដែលមានរូបភាពប្លែកៗដូចជារូប The Hulk ដេរខោ Black Widow មានផ្ទៃពោះ ក្រុមវីរបុរសលេងលោតមឹក និងថតរូប Selfie ជាដើម។ ទស្សនារូបភាពខ្លះៗខាងក្រោមនេះ៖
ថ្មីៗនេះ ខ្សែភាពយន្ត “Avengers” ក៏បានបង្ហាញរូបភាពថ្មីមួយដែរសម្រាប់វគ្គពីរ ដែលត្រៀមចេញបញ្ចាំង នៅថ្ងៃទី១ ខែឧសភា ខាងមុខ។ ក្នុងរូបភាពនេះ គេឃើញមានតួអង្គពីវគ្គមុនដូចជា Iron Man (Robert Downey Jr.), Captain America (Chris Evans), Thor (Chris Hemsworth), The Hulk (Mark Ruffalo), Black Widow (Scarlett Johansson) និង Hawkeye (Jeremy Renner) រួមជាមួយតួថ្មីៗមួយចំនួនទៀតដូចជា Scarlet Witch (Elizabeth Olsen) and Quicksilver (Aaron Taylor-Johnson) ៕