ការប្រកួតក្របខ័ណ្ឌ English Premier League កាលពីយប់មិញនេះ
ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុម Leicester City ២-១
ប៉ុន្តែមិនបានធ្វើឱ្យលោក Arsene Wenger រីករាយខ្លាំងនោះទេ
ដោយសារមានកីឡាករសំខាន់២នាក់រងរបួសគឺ Alexis Sancahez និង Aaron
Ramsey ។
ការប្រកួតរវាងក្រុមទាំងពីរនេះនៅតង់ទីមួយមិនមានការវាយលុក អ្វីខ្លាំងក្លានោះទេ ព្រោះម្ចាស់ផ្ទះកាំភ្លើងធំ និងក្រុមភ្ញៀវគ្រប់គ្រងបាល់បាន៥០-៥០ ប្រហែលគ្នា។ ប៉ុន្តែនៅនាទី២៧ កីឡាករ Koscielny បានទទួលបាល់យ៉ាងស្អាតពី Ozil ដើម្បីរកគ្រាប់បាល់នាំមុខឱ្យលោក Wenger ។ ចំណែកឯគ្រាប់បាល់ទីពីរវិញ ខ្សែប្រយុទ្ធដែលទើបតែជាពីរបួស Walcott ជាអ្នកធ្វើបាននៅនាទី៤១។
ចូលដល់តង់ទី២ ក្រុមភ្ញៀវ Leicester City រកគ្រាប់បាល់បានមួយគ្រាប់វិញនៅនាទី៦១ដោយខ្សែប្រយុទ្ធ Kramaric ហើយក្រោយពីនោះកាតលឿង និងកីឡាកររបួសក៏មានហូរហែដែរ។ នៅនាទី៦៥ ខ្សែប្រយុទ្ធ Sanchez បានប៉ះគ្នាជាមួយខ្សែការពារ Matthew Upson បណ្ដាលឱ្យមានបញ្ហាត្រង់ជង្គង់ ហើយត្រូវប្ដូរចេញភ្លាមៗតែម្ដងដោយកីឡាករ Giroud ជាអ្នកជំនួស។ ចំណែកឯ Ramsey វិញប្ដូរចូលជំនួស Walcott បានត្រឹម១០នាទីក៏ត្រូវប្ដូរចេញទៀតបន្ទាប់ពីមានបញ្ហាត្រង់ សរសៃពួរ។ យ៉ាងណាមិញ លទ្ធផល២-១ នេះ គឺរក្សារហូតដល់ចប់ការប្រកួត។
លទ្ធផលនេះដែរ នឹងធ្វើឱ្យក្រុម Arsenal ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤បណ្ដោះអាសន្ន ដោយត្រូវរង់ចាំមើលការប្រកួតរវាងក្រុម Manchester United ប្រកួតជាមួយ Burnley នាយប់នេះទៀត ។