ដោយសារ តែប៉ុន្មានឆ្នាំមកនេះ នារី Ring Girl ភាគច្រើនមានសម្រស់ស្រស់ស្អាតសឹងតែដូចតារាល្បីៗហើយនោះ គេហទំព័រ Singapore #Fitspo of the Week បានធ្វើបទសម្ភាសន៍មួយទៅកាន់ Ring Girl ម្នាក់ពីវិធីសាស្ត្រក្នុងការរក្សារាងនិងសម្រស់ឱ្យស្រស់ផូរផង់។
ម្នាក់ដែលគេហទំព័រខាងលើបានជ្រើសមកនេះគឺនារីរូបស្រស់ Mel Tan ដែលមានតួនាទីជា Ring Girl ក្នុងការប្រកួត One Championship ផងហើយនិងមានអាជីពជា Assistant HR manager ម្នាក់ផងដែរ។ ស្រីស្រស់វ័យ២៩ឆ្នាំរូបនេះបានប្រាប់ពីរបៀបតមអាហាររបស់នាង និងឆ្លើយសំនួរមួយចំនួនដូចខាងក្រោមនេះ៖
១. របៀបតមអាហារ
Mel Tan បាននិយាយថាមិនខ្លាចក្នុងការញ៉ាំអាហារច្រើននោះទេប៉ុន្តែរឿង ដែលសំខាន់នោះគឺកុំញ៉ាំបាយពេលយប់។ គួរតែញ៉ាំសាឡាត់ឬផឹកទឹកក្រូចសម្រាប់អាហារថ្ងៃត្រង់២ដងក្នុង មួយសប្ដាហ៍។
២. របៀបហាត់ប្រាណ
ក្នុងមួយសប្ដាហ៍ស្រីស្រស់ទម្ងន់៥៧គីឡូក្រាមរូបនេះប្រាប់ថា គួរតែហាត់ប្រាណដោយវិធីងាយៗដូចជា រត់ រាំបង្គោល និងដើរ មួយសប្ដាហ៍២ដងអីគឺគ្រប់គ្រាន់ហើយ។
៣. តើ Tan ធ្លាប់លេងកីឡាអ្វីដែរទេ មុនពេលដែលក្លាយជា Ring Girl ដ៏ស្រស់ស្អាតបែបនេះ?
ស្រីស្រស់សាច់សខ្ចីខាងលើបានប្រាប់ថាពិតជាធ្លាប់មែន។ រូបនាងធ្លាប់លេងបាល់ទះតាំងពីអាយុ១២ឆ្នាំម្ល៉េះហើយក៏ជា កីឡាកររត់ប្រណាំងចម្ងាយ៤០០ម៉ែត្រផងដែរនៅពេលរៀននៅវិទ្យាល័យ។ មកដល់ឆ្នាំ២០១២ Tan ត្រូវបានមិត្តរបស់ខ្លួនប្រាប់ឱ្យរៀនរាំនៅបង្គោល ហើយតាំងពីពេលនោះមករូបនាងតែងតែធ្វើដូច្នេះនេះរហូតមកជំនួស ការរត់ចម្ងាយ និងលេងបាល់ទះ។
៤. តើមុនពេលដែលមានរាងស្អាតដូចសព្វថ្ងៃនេះ តើធ្លាប់មានគ្រូបង្ហាត់ដែរឬទេ?
Mel Tan បានឆ្លើយថាពិតជាមានមែនគឺលោក Michelle Lewis ជាអ្នកបង្ហាត់រូបនាង។
យ៉ាងណាមិញខាងលើនេះគឺជាបទពិសោធន៍មួយចំនួនរបស់នារី Ring Girl ដែលអ្នកគ្រប់គ្នាតែងតែនិយាយថាមានរាងស្អាត។ ផ្ទុយទៅវិញវាមិនមែនជាលំហាត់ប្រាណដែលអាចធ្វើឱ្យមិត្តនារីមាន រាងស្អាតទាំងអស់នោះទេ៕